សមត្ថកិច្ច​ឃាត់​ក្មេង​ទំនើង​ចំនួន ​៤២​ នាក់​ខណៈ​ពួកគេ​កំពុងធ្វើការ​វាយតប់​គ្នា​នៅតាម​ដងផ្លូវ​

    តាកែវ ៖ ក្មេង​ទំនើង​ចំនួន​ ៤២​ នាក់ ត្រូវបានកម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​​សំរោង បានធ្វើការ​ឃាត់ខ្លួន នៅវេលា​ម៉ោង១០ និង​៥០​នាទី ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ស្លា ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ខណៈ​ពួកគេ​កំពុងធ្វើការ​វាយតប់​គ្នា​នៅតាម​ដងផ្លូវ​។​

    មន្ត្រី​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​សំរោង​បានឱ្យដឹងថា ក្មេង​ទំនើង​ទាំង​៤២​នាក់​នេះ គឺជា​សិស្សសាលា​វិទ្យាល័យ​ស្លាគូ និង​សិស្ស​វិទ្យាល័យ​ស្លា​រម្យ ហើយ​ជម្លោះ​នោះ បណ្តា​មកពី​ការ​ឌឺដង​ដាក់គ្នា ស្រប​ពេលដែល​ក្រុម​ទាំង​២ មក​មើល​បាល់ទាត់ នៅ​វិទ្យាល័យ​អង្គ​ប្រី​យ​។​

    ក្មេង​ទំនើង​ទាំង​ ៤២​ នាក់​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បានធ្វើ​ការអប់រំ និ​ងឱ្យ​អាណាព្យាបាល មក​ធ្វើ​កិច្ចសន្យា រួច​ឱ្យ​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​៕

adverise with khmeread
tiger
Loading ad ...