​បុរស​ហ្គា​ណា​ពីរ​នាក់​សែង​ខ្មោច​ពី​មឈូស​ធ្វើ​ចំណាប់ខ្មាំង ដើម្បី​ទារលុយ​៣៤ ដុល្លារ​ដែល​ម្ចាស់​បុណ្យ​ជំពាក់

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដោយ​បង្ហាញ​អ្នករកស៊ី​រៀបចំ​បុណ្យ​ខ្មោច​ពីរ​នាក់​យក​សាកសព​ចេញពី​មឈូស និង​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​ជុំវិញ​ករណី​មិន​សងលុយ​ថ្លៃ​សេវា​ធ្វើបុណ្យ​។​

​    ​ទិដ្ឋភាព​ដ៏​គួរឱ្យ​រន្ធត់​នេះ ដែល​បាន​កើតឡើង​នៅ​តំបន់ Greater Accra ប្រទេស​ហ្គា​ណា បាន​កើតឡើង​ដោយសារ​គ្រួសារ​សព​មិនមាន​លទ្ធភាព​បង់​សេវា​បុណ្យសព​ទៅកាន់​បុរស​ទាំងពីរ​។​

​    ​មានការ​អះអាងថា ថ្លៃ​ជំពាក់​មាន​ចំនួន​ប្រមាណ ១៥០ សេ​ឌី​ហ្គា​ណា (៣៤ ដុល្លារ​អាមេរិក​)​។​

​    ​រឿងហេតុ​បានកើត​ឡើងជា​មួយ​បុរស​ពីរ​នាក់​ឈរ​នៅលើ​មឈូស​ខណៈ​មនុស្ស​រាប់រយ​នាក់​បាន​ត្រឹម​ឈរ​មើល​និង​ទាញ​កាមេរ៉ា​ថត​។ បុរស​ទាំងពីរ​ហាក់​ខឹង​យ៉ាងខ្លាំង​និង​បាន​ស្រែក​ដាក់​ពួក​មនុស្ស​ខណៈ​ពួកគេ​ព្យាយាម​យក​សាកសព​ចេញពី​មឈូស​។ ភ្លាមៗ​បុរស​ពីរ​នាក់​ក៏បាន​នាំ​សាកសព​ចេញពី​ទីវាល​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​សាកសព​បុរស​នេះ​ត្រូវបាន​បញ្ចុះ​តាម​ប្រពៃណី​ម្តងទៀត​ឬក៏​បុរស​ទាំងពីរ​ទទួលបាន​សំណង​៕

​ប្រភព៖ បរទេស

 

adverise with khmeread
tiger
Loading ad ...