កណ្តាល ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណ:ដែលចេញពីហូបការត្រូវរថយន្តបើកបុកម៉ូតូឌុបគ្នាតាមផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២២មករា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល
។
ប៉ូលិសចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ ដែលស្លាប់និងរបួសធ្ងន់នោះទី១-ឈ្មោះសួង ភណ្ឌ័ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២
-ឈ្មោះទ្បាច ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី៣ឈ្មោះគង់ ស្រីវង់ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងបីមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកឯភាគីម្ខាងទៀតដែលជិះរថយន្ត មានគ្នា៥នាក់នោះ ទី១-ឈ្មោះជុំ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងសង្ហារឹម មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់រថយន្ត ទី២-ឈ្មោះរស់ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសង្ហារឹមមាន ទីលំនៅភូមិ ទួលដូនគាំ ឃុំកំពង់កុង ស្រុក
កោះធំខេត្តកណ្តាល ទី៣-ឈ្មោះក្រោស សាេវឿនភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសង្ហារឹមមាន ទីលំនៅភូមិទូលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំខេត្តកណ្តាល ទី៤-ឈ្មោះផា ណាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅ សង្កាត់បឹងកក់០២ ខណ្ឌ័ទួលគោក ក្រុងភ្នំពេញ និងទី៥-ឈ្មោះឆែ សំអឿន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរជាងសង្ហារឹមមាន ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ មានរថយន្តមួយគ្រឿងម៉ាកLUXES300
ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF-0342បើកបរ ពីទិសដៅពីកំពង់ស្វាយទៅ ភ្នំពេញ រីឯភាគីខាងម៉ូតូ បើកបរចេញពីហូបការទិសដៅពីផ្លូវលំស្រែអំពិលទៅកំពង់ស្វាយ ។
លុះពេលមកដល់ចំណុចកើតហេតុទុលមុខក្លោងទ្វារវត្តស្រែអំពិលភាគីទាងពីរ បានបុកគ្នា ចំពីមុខពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់ ។បន្ឌាប់មករថយន្តបង្កបានបើករត់គេចខ្លួនតែត្រូវសមត្តកិច្ចប៉ុស្តិ៍ឈើទាលដេញចាប់រថយន្តបានរថយន្តរួមទាំងម្ចាស់រថយន្តបញ្ជូនទៅផ្នែកជំនាញចរាចរណ៍ស្រុកកៀនស្វាយដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕
