មិននឹកស្មានជើងមនុស្សអាចប្រាប់ជំងឺ ៧ មុខ ដែលយើងមិនដែលដឹងពីមុនសោះ! ហើយសុទ្ធតែជំងឺកាច

    ​ផ្នែក​នៃ​រាងកាយ​មនុស្ស​ជា​ឧ​បរ​ណ៍​ធ្វើ​រោគវិនិច្ឆ័យ​ដ៏​អស្ចារ្យ ដែល​អាចជួយ​ព្យាករណ៍ ឬ ចង្អុលបង្ហាញ​ពី​បញ្ហា​សុខភាព​ជាច្រើន ក្នុងនោះ​រួមមាន ភ្នែក ស្បែក អណ្តាត និង សូម្បី​ជើង​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន មិនសូវ​ចាប់អារម្មណ៍​លើ​ជើង​ពួកគេ​ទេ ខណៈដែល​ជើង​ជា​ផ្នែក​មួយ​ចង្អុលបង្ហាញ​អំពី​ជំងឺ ៧ មុខ​យ៉ាង​ច្បាស់ក្រឡែត ដូចខាងក្រោម​៖

​    ​១. ក្រចកជើង​ចាប់ផ្តើម​កោង​ប្រៀប​បីដូច​ជា​ស្លាបព្រា ៖ មានន័យថា​ខ្វះ​ឈាមក្រហម ខ្វះ​ជាតិ​ដែក ខ្សោយ​លំហូរ​ឈាម​ដើម្បី​បញ្ជូន​អុកស៊ីសែន​ទៅ​សរីរាង្គ​ផ្សេងៗ​។​
​    ​២. កែងជើង​ឬ ម្តុំ​ភ្នែកគោ ស្ងួត​ខ្លាំង​ខុសធម្មតា ៖ មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​
​    ​៣. ម្រាមជើង​គ្មាន​រោម​ទាល់តែសោះ ៖  ខ្សោយ​លំហូរ​ឈាម​។​
​    ​៤. ឧស្សាហ៍​ចុក​ប្រអប់ជើង ៖ ខ្វះ​សារធាតុចិញ្ចឹម​ដូចជា ជាតិ​ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ឬ ប៉ូ​តា​ស្យូ​ម​។​
​    ​៥. ស្ពឹក​ប្រអប់ជើង​ញឹកញាប់ ៖ អាច​កើត​ជំងឺ​សរសៃឈាម​អាកទែរ ហៅថា PAD ឬ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។​
​    ​៦. ចុងជើង​ត្រជាក់​រាល់​យប់ ៖ ជា​អា​ការៈកើតឡើង​ចំពោះ​មនុស្ស​វ័យ ៤០ ឆ្នាំ​ឡើងទៅ ដែល​មានន័យថា ចាប់ផ្តើម​ជ្រុះ​សក់ ឡើង​ទម្ងន់ អស់កម្លាំង​ល្ហិតល្ហៃ និង​បាក់​ទឹកចិត្ត​។​
​    ​៧. ឈឺ​ប្រអប់ជើង​មិនចេះ​បាត់​សោះ ៖ ជា​សញ្ញា​ស្ទើរ ១០០% ថា​លោកអ្នក​កំពុង​កើត​ជំងឺ​ទឹកនោមផ្អែម​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត