adverise with khmeread 4

ព័ត៌មាន​ចុងក្រោយ : ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​បឹងទំពុន​អស់​៤​ខ្នង​

      ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​៤​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ ខ្ទេច​គ្មាន​សល់​នៅវេលា​ម៉ោង​ប្រមាណ​១​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៦​មករា​នេះ​ស្ថិតនៅតាមបណ្ដោយ​ផ្លូវ​៣៧១ ទល់​ឃ្លាំង​ជីបម៉ុង ក្នុងភូមិ​ត្នោតជ្រុំ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

     ភ្លាមនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ប៉ូលិស​ក្រុង​១០​គ្រឿង ប៉េអឹម​២​គ្រឿង ក្រុមហ៊ុន​សូ​គី​ម៉ិច​១​គ្រឿង​និង​ស្រា​បៀរ​កម្ពុជា​១​គ្រឿង​កំពុងតែ​ទឹក​ពន្លត់ រហូតដល់​ម៉ោង​ប្រមាណ​៣​ទើបភ្លើង​រលត់​ទាំងស្រុង ។​ក្នុង​សកម្មភាព​ពន្លត់ភ្លើង​ខាងលើនេះ​នាយរង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក​វរ​:​សេនីយ៍​ត្រី អ៊ុំ ចន្ថា ត្រូវ​ភ្លើង​ធ្លាក់​ពីលើ​បណ្តាល​ឲ្យ​រលា​កដៃ ។​

     ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា មូលហេតុ​ឆេះ​គឺមាន​បុរស​ម្នា​ក់បាន​ទៅ​កោស​ជប់​ខ្យល់ ហើយ​ជក់បារី​បោះចោល​ចំ​ប្រេងកាត​ទើប​បណ្តាល​ឲ្យ​ឆេះ​រាលដាល​តែម្តង​។​ចំណែកមន្ត្រីប៉ូលិស​ពន្លត់​អគ្គិភ័យ​វិញ​នៅ​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៅឡើយ ព្រោះ​កំពុង​ស្រាវជ្រាវ​៕


adverise with khmeread

មតិយោបល់