លោក ​សាន្ត ប៊ុនធឿន ​និង​ក្រុមការងារ​ជួប​គ្រោះ​ចរាចរណ៍​

    កំពង់ស្ពឺ  ៖ លោក​ សាន្ត ប៊ុនធឿន ​ជា​អ្នកកាសែត​ក្នុងស្រុក​ និង​ក្រុមការងារ​ជួប​គ្រោះ​ចរាច​រណ៍ នៅវេលា​ម៉ោង​៤ ​និង​៤៥​នាទី​ទៀបភ្លឺ​ថ្ងៃទី១៧​ កុម្ភៈ ​២០១៧​ ត្រង់ចំណុច​ត្រែងត្រយឹង ហួស​ពី​ផ្សារ​បន្តិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦-៨៧​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា លោក ​សាន្ត ប៊ុនធឿន បានធ្វើ​ដំណើរ​មកពី​ក្រុងព្រះសីហនុ​វិលត្រឡប់​មក​ភ្នំពេញ ហើយ​មូលហេតុ​បណ្តាលមកពី​អ្នកបើកបរ​ឡាន​កុង​តឺ​ន័​រ ងងុយដេក បម្រុង​បុក​ពេញទំហឹង​ហើយ​តៃកុង​ឡា​​ន​លោក ​សាន្ត ប៊ុនធឿន​ ព្យាយាម​កាច់ចង្កូត​គេចធ្លាក់​ផ្លូវ។​

    ក្នុង​ហេតុការណ៍​នេះ​បណ្តាលឱ្យ​លោក ​សាន្ត ប៊​ន​ធឿន និង​អ្នកបើកបរ​រថយន្តរ​បស់​លោក​រងរបួស​ស្រាល។ ចំណែក​អ្នកបើកបរ​កុងតឺន័រ​រត់​បាត់៕

adverise with khmeread
tiger
Loading ad ...