ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ព្រែក​ព្នៅ​

    ភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ពញា​ពន់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុងករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​ផ្លូវលំ ភូមិធំ​ជើង សង្កា​ត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៦​ កុម្ភៈ​ ២០១៧ វេលា​ម៉ោង​៣ ​និង​១០​នាទីរសៀល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ កង តុលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ មា​ន​ទីលំនៅ ភូមិ​ទួល​ព្រិច ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ  ខេត្តកណ្តាល​ និង​២-​ឈ្មោះ នួន សុផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ នេសាទ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    សម្ភារៈ​ដកហូត​រួមមាន ក្រាម ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​)​ ចំនួន​១​កញ្ចប់​តូច​ និងម៉ូតូ​ម៉ាក ​MS​X ពណ៌​ខ្មៅ ចំនួន​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1DE6345​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦​ កុម្ភៈ ​២០១៧ វេលា​ម៉ោង​៣​ និង​១០​នាទី រសៀល​កម្លាំង​ល្បាត​ប៉ូលិ​ស​ប៉ុស្តិ៍​រដ្ឋបាល​ពញា​ពន់ បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ។ លុះ​ល្បាត​ដល់​ត្រង់ចំណុច​ផ្លូវលំ ភូមិធំ​ជើង ក៏​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ កំពុង​ធ្វើ​កំ​ណើ​រ​ពី​កើ​តទៅ​លិច​។​

    ដោយមាន​ការសង្ស័យ កម្លាំង​ប៉ូលិស​ក៏​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ក្រាម ពណ៌​ស​ថ្លា (​ម៉ា​ទឹក​ក​ក​)​ ចំនួន​១​កញ្ចប់​តូច រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល​ពញា​ពន់ ដើម្បី​កសាង​ឯ​កសារ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលា​កា​រ៕​
 

adverise with khmeread
tiger
Loading ad ...