ឃាត់​ជនជាតិ​ចិន​២៦​នាក់​នៅ​ការដ្ឋាន​សំណង់​,​​ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​

    ភ្នំពេញ ៖ ជនជាតិ​ចិន​២៦​នាក់ ​(​ស្រី​២​នាក់​) ​ត្រូវបាន​កម្លាំងចម្រុះ​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនា​យកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃទី​១៦​ កុម្ភៈ ២០១៧ ​វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​បន្ទាប់​ពី​ត្រួតពិនិត្យ​នៅ​ការដ្ឋាន​សំណង់​មួយ​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​ទួល​សង្កែ​ និង​កម្លាំង​ជំនាញ​ខណ្ឌឫស្សីកែវ​ បាន​ចុះ​សហការ​ជា​មួយ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង កម្លាំង​ក​រិ​យា​ល័យ​អន្តោប្រវេសន៍​​រាជធានី​ភ្នំ​ពេ​ញ​ដោយមាន​ការសម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញារង​ សៀង សុខ​ ដឹកនាំ​ចុះ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​. អ៊ុក ហៃ​សីឡា​ប្រធាន​នាយកដ្ឋាន​និតិ​វិធី​អន្តោប្រវេសន៍ នៃ​អគ្គ​អន្តោប្រវេ​សន៍ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ជនបរទេស​ដែល​​កំពុងធ្វើការ​ងារ​នៅ​ទីតាំង​សំណង់ ស្ថិតនៅ​ភូមិ​ទួល​សំពៅ​ផ្លូវ​បេតុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    ជា​លទ្ធផល សមត្ថកិច្ច​ពិនិត្យឃើញ​មាន​ជនបរទេស​ជនជាតិ ចិន ចំនួន​២៦​នាក់​ (ស្រី​០២) គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ត្រូវ​នាំខ្លួន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​និតិ​វិធី​៕


 

adverise with khmeread
tiger
Loading ad ...