យុវជន​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត​តារា​សម្ដែង ​អ៊ឹ​ម ជីវ៉ា (​មាន​វីដេអូ​)

    ភ្នំពេញ ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​និ​ចមួយ​គ្រឿងក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័​ត្ន​ជ្រុល​បុក​រថយន្ដ​កាមរី​ (​ឆ្លាម​) ​របស់​តារា​សម្ដែង ​អ៊ឹ​​ម ជីវ៉ា ដែល​កំពុង​ឆ្លងផ្លូវ​បណ្ដាលឱ្យ​រថយ​ន្ដ​និង​ម៉ូតូ​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច​ចំណែក​អ្នកជិះ​ម៉ូតូ​រងរបួស​ស្រាល​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ កែង​មហាវិថី​ព្រះសីហនុ ស្ថិតក្នុង​សង្កា​ត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​ម៉ាក​កាមរី​ (​ឆ្លាម​) ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2D-4532 ដែលជា​រថយន្ដ​របស់​តារា​សម្ដែង​ឈ្មោះ អ៊ឹម ជីវ៉ា បានធ្វើ​ដំណើរ​តា​ម​បណ្ដោយ​ផ្លូវ​លេខ​៦៣​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​បាន​ឆ្លងកាត់​មហាវិថី​ព្រះសីហនុ។​

    ពេលដែល​ឆ្លង​បាន​ពាក់​កណ្ដាលផ្លូវ​ស្រាប់​តែមាន​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​ជិះ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ​ទិសដៅ​ពី​កើ​តទៅ​លិច​ជ្រុល​បុក​ចំក្បាល​រថយន្ដ​ចំហៀង​ខាងស្ដាំ​បណ្ដាលឱ្យ​រង​ការខូចខាត​ទាំងសងខាង​។ ​ចំណែក​អ្នកជិះ​ម៉ូតូ​រងរបួស​ស្រាល​។

    ក្រោយពី​កើតហេតុ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ម្ចាស់​រថយន្ដ​មិន​បានឱ្យ​ម្ចាស់​ម៉ូតូ​សង​ថ្លៃ​ខូចខាត​នោះទេ​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ ហើយក៏​បាន​សំណូ​ម​ព​រ​ដល់​អ្នកជិះ​ម៉ូតូ​ទាំងអស់​សូមកុំ​ឱ្យ​ជិះ​ម៉ូតូ​លឿនៗ​ពេក​ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​ខ្លួនឯង​និង​អ្នកដទៃ​ផងដែរ​។ ក្រោយពី​សម្របសម្រួល​គ្នា​រួចរាល់​ភាគី​ទាំងសងខាង​បាន​ចែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​តែម្ដង​៕

adverise with khmeread
tiger
Loading ad ...