ឃាត់​បុរស​ ២ ​នាក់​ឆក់​ត្រី​ អប់រំ​ធ្វើ​កិច្ចសន្យា​

    កណ្តាល ៖ គណៈ​បញ្ជារ​ការឯកភាព​ស្រុក​លើក​ដែក រួមមាន​ខាង​ជលផល​និង​សឹក​រង​ស្រុក​លើ​ក​ដែក​បាន​ចុះ​ប្រតិ​ប​តិ្ត​ការ​ប្រទះ​ឃើ​ញ​ការនេសាទ​ឆក់​ត្រី​ ដែល​ច្បាប់​ហាមឃាត់​ហើយ​រឹប​អូស​វត្ថ​តាង​មួយចំនួន​នៅ​ថ្ងៃទី​១៦​ កុម្ភៈ ​២០១៧ ​ម៉ោង​២​អា​ធ្រា​ត្រ​នៅ​ចំណុច​ទួល​បាក់​កាំ​ភ្លើង ឃុំព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល។ ​ចំណែក​ជនសង្ស័យ​ ២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​អប់រំ។​

    ក្នុងនោះ​សមត្ថកិច្ច​បាន​ធ្វើ​ការដកហូត​និង​ឃាត់ទុក​នូវ​ដុំ​ឆក់​០២​គ្រឿង​, ​ដង​ឆក់​០២​គូ​, អាគុយ​០៦​គ្រឿង​,​ ទូក​០២​គ្រឿង​ (​ស្មាច់​១.​ឈើ១),​ ម៉ាស៊ី​ន​០២​គ្រឿង​,​ ត្រី​៣០​គ​ក្រ​ (​ងាប់​)​។​

    ​ចំណែក​ជន​ល្មើស​ទី​១​ឈ្មោះ​សំបុក កាយ​និង​ជន​ល្មើ​ស​ទី​២​ឈ្មោះ​ មឿ​ន សុខ​ឃាង ត្រូវបាន​គ​ណៈ​​បញ្ជារ​ឯកភាព​បាន​ធ្វើការអប់រំ​.​ណែនាំ​ឱ្យ​ឈប់​ប្រ​ព្រឹ​តិ្ត​ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម​ភា​ព​។ ​ចំណែក​ឧបករណ៍​និង​សម្ភារៈ​បទ​ល្មើ​សត្រូវ​ឃាត់ទុក​ហើយ​បំពេញ​សំណុំ​ឯកសារ​ទៅ​ថ្នា​ក់លើ៕​

 

adverise with khmeread
tiger
Loading ad ...