ទិញ​ថ្នាំញៀន​ទៅ​លក់​បន្ត​នៅ​ស្រុក​ស្អាង​ជាប់​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ចំនួន​០២​នាក់​ត្រូវបា​ន​ធ្វើ​ការឃាត់ខ្លួន រួមទាំង​វត្ថុតាង​គ្រឿងញៀន​ចំនួន​០៦​កញ្ចប់ និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន​ត្រូវបាន​ដកហូត​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ​ឆ្នាំ​២០១៧ វេលា​ម៉ោង២ ​និង​២០​នាទី រសៀល​នៅ​ចំណុច ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ចំនួន០២​នាក់ (​ឃាត់ខ្លួន​) ១​.ឈ្មោះ បាវ ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ​លក់​ថ្នាំញៀន ទីលំនៅ​បច្ចុប្បន្ន  ភូមិ ត្រើយ​ត្រឹ​ង្ស ឃុំ ព្រែក​អំ​បិល ស្រុក​ស្អាង ខេត្តកណ្តាល​ និង​២​.ឈ្មោះ ខ្លឹង ឌី ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរ​បរ លក់​ថ្នាំញៀន ទីលំនៅ​បច្ចុប្បន្ន ភូមិ ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។​

    វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​) ចំនួន​០៦​កញ្ចប់​តូច និង ឧបករណ៍​វេច​ខ្ចប់ ប្រើប្រាស់​មួយចំនួន, ទូរស័ព្ទ​ចំនួន​០២​គ្រឿង​​ម៉ាក​ណូគា (អ៊ិន​ចុច​ពិល​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១៦ ខែកុម្ភៈ​ ​ឆ្នាំ​២០១៧ វេលា​ម៉ោង​២ ​និង​២០​នាទី​រសៀល​ក្រោយពី​ទទួ​ល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ខ្លឹ​ង ឌី ស្ថិត​ក្នុងភូមិត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែ​កអំ​បិ​ក ស្រុក​ស្អាង ខេត្តកណ្តាល។​

    ភ្លាមនោះ​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែ​ក​​អំបិល បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ ពេលនោះ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ ជនសង្ស័យ ឈ្មោះ ខ្លឹង ឌី បាន​រកឃើញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០៤ កញ្ចប់​តូច រួច​ឃា​ត់ខ្លួន បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព្រែក​អំបិល ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ខ្លឹង ឌី បាន​សារភាពថា ឈ្មោះ បាវ ប៊ុនធឿន បានឱ្យ​គ្រឿង​ញៀន​ (​ម៉ា​ទឹកកក​) ចំនួន ០៤ កញ្ចប់​តូច ទៅ​ខ្លួន ដើម្បី​ទុក​លក់​បន្ត។​

    បន្ទាប់មក​សមត្ថកិច្ច​ស្រុក​ស្អាង បាន​បន្តទៅ​ឃាត់ខ្លួន ឈ្មោះ បាវ ប៊ុនធឿន ភេទប្រុស នៅ​ខាងក្រោយ​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង រួច​ធ្វើការ​ត្រួ​ត​ពិនិត្យ បាន​រកឃើញ​គ្រឿងញៀន ចំនួន ០២ កញ្ចប់​តូច នៅលើ​គ្រែ​របស់​ជនសង្ស័យ។​

    ចំពោះ​ជនសង្ស័យ​ទាំងពីរ​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិ​ស​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread
tiger
Loading ad ...