ឃាត់ខ្លួន​ជនសង្ស័យ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កណ្តាលស្ទឹង​

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​ត្រូវបាន​ប៉ូលិស​ស្រុក​ក​ណ្តា​លស្ទឹង​នា​ថ្ងៃទី​១៤​ កុម្ភៈ​ ២០១៧ វេលា​ម៉ោង​៤​ល្ងាច នៅ​ភូមិ​ក្បាល​សេះ ឃុំ​គោក​ត្រប់ ស្រុក​ក​ណ្តាលស្ទឹង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៣​នាក់ (​ឃាត់ខ្លួន​) ១-​ឈ្មោះ ស្រស់ ផាន្នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំ​ធ្មៃ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​រត់​តុ​ការ, ២-​ឈ្មោះ រី​ម គង្គា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តក​ណ្តា​ល មុខរបរ​ជាងផ្សារដែក និង​៣-​ឈ្មោះ ជ ដា​និ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សៀម​រាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​ជាងផ្សារដែក ។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច (​ជា​របស់​ឈ្មោះ​ពន្លក​),​ សម្ភារៈ​សម្រាប់​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយចំនួន​, ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ពណ៌​ខ្មៅ​០១ (​ជា​របស់​ឈ្មោះ ពន្លក​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​មានមុខ​សញ្ញា​ជិះ​ម៉ូតូ​១​គ្រឿង​ចូលទៅ​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ ​ពន្លក​ នៅផ្ទះ​បាន​ថ្នាំញៀន​០១​កញ្ចប់​តូច​ក្នុងតម្លៃ​ ៤០.០០០​ រៀល។​

    បន្ទាប់មក​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​បាន​ចូលទៅ​ដល់ផ្ទះ​ឈ្មោះ​ពន្លក ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន បាន​រត់គេចខ្លួន។ ​ក្នុង​រង្វង់​ប្រតិបត្តិការ កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​បា​ន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​០៣​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន​ដូចខាងលើ ជា​​រ​បស់​ម្ចាស់ផ្ទះ​ឈ្មោះ​ ពន្លក បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...