adverise with khmeread 1

តំបន់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជំហាន​ទី​២​ចាប់ផ្តើម​ដំណើការ

    ភ្នំពេញ ៖ តំបន់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជំហាន​ទី​២​នៅលើ​ទំហំ​ផ្ទៃដី​ជាង​១​ម៊ឺ​ន ២​ពាក់​ហិកតា​របស់​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​ត្រូវ​បានប្រកាស​ចាប់ផ្តើម​អភិវឌ្ឍន៍​
​លើ​ការដាំដុះ​ដំណាំ​ស្រូវ​ដោយ​ជា​ជំហាន​ដំបូង​គឺ​ភ្ជួរ​រាស់​ដី​ចាប់ពី​ព្រឹក​ថ្ងៃទី​២៦​មករា​នេះ​តទៅ ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​ព្រំប្រទល់​ខេត្ត​ចំនួន​៣ គឺ​ខេត្តកំពង់ចាម កំពង់ធំ​និងខេត្តកំពង់ឆ្នាំង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​លើកស្ទួយ​ការងារ​កសិកម្ម​ជា​ទិសដៅ​អាទិភាព​។​

    លោក តាំង សុខ​ឃី ជំនួយការ​លោក​ឧកញ៉ា​ឌី ប៉ូ អគ្គនាយក​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៦​មករា​នេះ​ថា ដោយសារ​ក្រុមហ៊ុន​មាន បទពិសោធន៍លើ​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ​ក្រអូប​ធម្មជាតិ​ក្នុង​ជំហាន​ទី​១ ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​ដែលមាន​ទំហំ​ផ្ទៃដី​១៦៩០​ហិកតា ដែល​បាន​អនុវត្ត​ជោគជ័យ​អស់​រយ​:​ពេល​៧​ឆ្នាំ​មកហើយ​។​

    លោក​តាំង សុខ​ឃី​បន្តថា ឆ្លងតាម​បទពិសោធន៍​នេះ ក្រុមហ៊ុន​បាន​ទិញ​ដី​ប្រជាពលរដ្ឋ​ដែលមាន​ប្លង់រឹង​ជា​បន្តបន្ទាប់​បាន​ចំនួន​ជាង​១២០០០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ត្រប់ឃុំ​សណ្តែក​ក្នុងស្រុក​បាធាយ និង​ឃុំ​ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​,​ឃុំ​ពង្រ ឃុំ​ស​យោង ឃុំ​ស្រឡៅ និង​ឃុំ​ជ្រលង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​ទីតាំង​នេះ​ជាប់​ព្រំប្រទល់ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​។​

    លោក​តាំង សុខ​ឃី​បន្ថែមថា ក្រុមហ៊ុន​របស់លោក​បាន​សម្របសម្រួល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ដែលជា​ដី​វាលស្មៅ​ទំនេរ ពិបាកធ្វើ​កសិកម្ម​ពិសេស​ដំណាំ​ស្រូវ​ហើយ​ក្រុមហ៊ុន​នឹង​អភិវឌ្ឍន៍តំបន់​នេះ​ឲ្យ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដំណាំ​ស្រូវ​បែប​ធម្ម​ជា​ពិតៗ​មិន​ប្រើ​ជាតិគីមី ដោយមាន​ប្រព័ន្ធធារាសាស្ត្រ​បញ្ចេញបញ្ចូល​ទឹក ឲ្យ​ក្លាយជា​តំបន់​ពណ៌​បៃតង​។​លោកក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានផ្តល់​ភាពកក់ក្តៅ​និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុងការ​ផលិត​ស្រូវ​ធម្មជាតិ​នាំចេញ​តាមផែនការ​របស់​រាជរដ្ឋាភិបាល​១​លាន​តោន​ក្នុង​មួយឆ្នាំ ។

    លោក​សុខ​ឃី បន្តថា ការអភិវឌ្ឍន៍​នៅ​តំបន់​នេះ​គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​និង​សហគមន៍ នៅ​តំបន់​នេះឡើយ ។​ចំពោះ​ដីប្រជាពលរដ្ឋ​ដែល​មិនបាន​លក់​ក្រុមហ៊ុនៗ​នឹង​បង្កលក្ខណ​:​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​អាស្រ័យ​ផល​និង​ផ្ដល់​ការប្រើប្រាស់​ទឹក ពូជស្រូវ​របស់​ក្រុមហ៊ុន ថែមទៀត​។​លោក​ក៏​អំពាវនាវ​ដល់​អាជ្ញាធរមូលដ្ឋាន​ជួយ​ណែនាំ​និង​សហការ​ក្នុងការ​អភិវឌ្ឍន៍​ជាតិ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​។​

    លោក​ក៍បាន​បក​មក​ក្រោយ​លើកឡើង​ពី​តំបន់​អភិវឌ្ឍន៍ កសិកម្ម​សុខ​សែន​ជ័យ ដែល​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ​ខេត្តកណ្តាល​កន្លងមក​ថា ក្នុង​មួយរដូវ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ស្រូបយក​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​គិត​ជា​ប្រាក់​ប្រមាណ​៥០០​លាន​រៀល​និង​កម្មករ បុគ្គលិក​ប្រមាណ​ជាង​៥​ម៉ឺ​ន​ដុល្លារ​។ ​ចំពោះ​តំបន់​ថ្មី​នេះ លោក​រំពឹងថា ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នៅ​តំបន់​នេះ​អាច​ស្រូបយក​ផលប្រយោជន៍​ពី​ក្រុមហ៊ុន ហើយ​កាត់បន្ថយ​បាន​ការធ្វើ​ចំណាកស្រុក​ថែម​ទៀតផង៕​

adverise with khmeread

មតិយោបល់