ចាប់ខ្លួន​បុរស​ម្នាក់​ចែកចាយ​គ្រឿងញៀន​ និង​កោះហៅ​មុខសញ្ញា​ ៥​ ​នាក់មក​អប់រំ​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​កាលពី​ម្សិលមិញ បាន​កោះហៅ​មុខសញ្ញា​ប្រើ​ថ្នាំញៀន​ ៥ ​នាក់មក​អប់រំ​ធ្វើ​កិច្ចសន្យា ​និង​ចាប់ខ្លួន​បុរស​ម្នាក់​ចែកចាយ​គ្រឿងញៀន។​

    ១-​ប៉ូលិស​ប៉ុស្តិ៍​ភ្នំ​ប្រាសាទ​ស្រុក​កំពង់ត្រាច នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង៨ ​និង​១៥​នាទី បាន​កោះហៅ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​មក​អប់រំ និង​ចុះកិច្ចសន្យា​បាន​ចំនួន០២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យរួមមាន ១.​ឈ្មោះ កិ​ច យ៉ាង អាយុ២៥​ឆ្នាំ, ២.​ឈ្មោះ កេ​ច ពុធ អាយុ២២​ឆ្នាំ (​អ្នក​ទាំងពីរ​នៅ​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច​)។ បច្ចុប្បន្ន​មុខសញ្ញា​ទាំងពីរ​នាក់​បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​ដើម្បី​កែខ្លួន។​

    ២-​ប៉ូលិស​ស្រុក​ដងទង់ នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង៩ ​និង​២០​នាទី បាន​ចុះបង្ក្រាប​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ិ​ច ទិ​ត (​ហៅ​គុណ​) អាយុ៣៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្តារ ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ៣-ប៉ូលិស​ស្រុក​ទឹកឈូ នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង ៩ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រៃ​ឃ្មុំ បាន​កោះហៅ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​មក​អប់រំ និង​ចុះកិច្ចសន្យា​បាន​ចំនួន០៣​នាក់។​

    ប៉ូលិស​និយាយថា មុខសញ្ញារួមមាន ១.​ឈ្មោះ អេ​ល សា​លីម អាយុ២៥​ឆ្នាំ​, ២.​ឈ្មោះ ឌំ លុក​ម៉ាន អាយុ២០​ឆ្នាំ និង​៣.​ឈ្មោះ យួន ប៊ុនធឿន អាយុ២០​ឆ្នាំ មុខសញ្ញា​ទាំងបី​នាក់​នៅ​ភូមិ​កំពង់​សំរោង​ខាងត្បូង ឃុំ​កំពង់​សំរោង ស្រុក​ទឹកឈូ។ បច្ចុប្បន្ន​មុខសញ្ញា​ទាំងបី​នាក់​បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​ដើម្បី​កែខ្លួន៕​

adverise with khmeread
tiger
Loading ad ...