បុរស​ជន​បទេស​ម្នាក់​រអិល​ជើង​ធ្លាក់ចូល​ល្បាក់​ថ្ម​ជ្រលង​ជ្រោះ​ភ្នំ​បូកគោ

    កំពត ៖ មាន​បុរស​ជនបរទេស​ម្នាក់​បាន​រអិល​ជើង​ធ្លាក់ចូល​ល្បាក់​ថ្ម​ជ្រលង​ជ្រោះ​ភ្នំ​បូកគោ កម្ពស់​ជិត​៣០​ម៉ែត្រ​កាលពី​រសៀល​ថ្ងៃ​១៦​ កុម្ភៈ​២០១៧ ប៉ុន្តែ​ភ្លាម​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដាក់​ខ្សែ​យក​ឡើ​ង​មកវិញ​ដោយ​សុវត្ថិភាព​។​

    ក្នុង​ហេតុការណ៍​នេះ មិន​រងគ្រោះ​ដល់​អាយុជីវិត​ទេ​គ្រាន់តែ​រងរបួស​ធ្ងន់ បើតាម​អ្នក​ឃើ​ញ​ហេតុការណ៍​ផ្ទាល់​ឱ្យដឹងថា មូលហេតុ​នៃ​ការធ្លាក់​នេះ​គឺ​បណ្ដាលមកពី​ជនបរទេស​រូបនោះ​ព្យា​យា​ម​ថតរូប​តាមរបៀប​បង្កើត​រូបភាព​ដែលមាន​ភាព​ទាក់ទាញ និង​អស្ចារ្យ ប៉ុន្តែ​បាន​ថ្លោះ​ធ្លោ​យ​នាំឱ្យ​ធ្លាក់​ក្នុង​ល្បាក់​ជ្រោះ​បែបនេះ​៕


 

adverise with khmeread
tiger
Loading ad ...