ខឹង​ប្រពន្ធ​ខ្ចីលុយ​គេ​ ១០០ ​ដុល្លារ​មិនឱ្យ​ដឹង​ទាញ​ដំបង​ឫស្សី​វាយ​ប្រពន្ធ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ មាន​ករណី​ប្រើ​អំពើ ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​នា​ថៃ្ង​ទី​១៦ ​កុម្ភៈ​ ២០១៧ វេលា​ម៉ោង​៦​ និង​៤០​នាទី យប់​នៅ​ចំណុច បន្ទប់​ជួល​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ បន្ទាប់ពី​ខឹង​ប្រពន្ធ​ខ្ចីលុយ​គេ​ ១០០ ​ដុល្លារ​មិនឱ្យ​ដឹង​ក៏​ទាញ​ដំបង​ឫស្សី​វាយ​ប្រពន្ធ​របួសធ្ងន់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ព្រីង សុខ​ឃឿន ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ​​ ជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​ត្រពាំង​ពើក​ ឃុំ​ពើក​ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ជនរងគ្រោះ​បែកក្បាល​ខាងក្រោយ​ដេរ​០៤​ថ្នេរ​ពក​ស្មងជើង​ខាងស្តាំ​មាន​ស្នាម​ជាំ​ខ្នង ជាំ​កំភួនដៃ​និង​ខ្មង​ដៃ​ធ្វេ​ង ពក​លើ​ត្រចៀក​ខាងឆ្វេង​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ នុំ ថេ​ង​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ DSS ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ពើក​ ឃុំ​ពើក ​ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។​ វត្ថុតាង​ចាប់យក​ដំបង​ឫស្សី​ពីង​ពង​ប៉ុន​មេដៃ ប្រវែង​០៨​តឹក​ចំនួន​១​កំណាត់​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ចេញពី​ធ្វើការ​រោងចក្រ​មកដល់​បន្ទប់​ជួល ជនសង្ស័យ​បាន​ខឹង​ជនរងគ្រោះ​ជា​ប្រពន្ធ​ខ្ចីលុយ​គេ​ចំនួន​១០០​ដុល្លារ​មិន​ឱ្យ​ដឹង​។​

    តាម​ចម្លើយ​របស់​ជនសង្ស័យ​ខាងលើ​សារភាពថា​ខ្លួន​បាន​វាយ​លើ​ជនរងគ្រោះ​ដោយ​ដំបង​ឫស្សី​ត្រូវជា​ច្រើន​កន្លែង​។ ចំពោះ​ជនសង្ស័យ  ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...