​គ្រោះ​ទុរ្ភិក្ស​ចំនួន​បួន មានន័យថា​មនុស្ស ២០ លាន​នាក់​អាច​នឹង​ដាច់ពោះ​ស្លាប់​ក្នុង​រយៈពេល ៦ ខែ​ខាងមុខនេះ​

​    ​ប្រធាន​សេដ្ឋវិទូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​លោក Arif Husain បាន​និយាយថា ប្រជាជន​ជាង ២០ លាន​នាក់​កំពុង​ប្រឈម​គ្រោះថ្នាក់​ស្លាប់​ដោយសារ​ការអត់ឃ្លាន​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ក្នុង​គ្រោះ​ទុរ្ភិក្ស​ចំនួន​បួន​។​

​    ​សង្គ្រាម​នៅ​ប្រទេស​យេ​ម៉ែន ប្រទេស​សូ​ដង់​ខាងត្បូង​និង​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​បំផ្លិចបំផ្លាញ​គ្រួសារ​និង​តម្លៃ​ទំនិញ​បាន​កើនឡើង ស្របពេល​គ្រោះរាំងស្ងួត​នៅ​អាហ្វ្រិក​ខាងកើត​បាន​បំផ្លាញ​សេដ្ឋកិច្ច​កសិកម្ម​។​

​    ​លោក Arif Husain បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​យ៉ាង​ដូច្នេះ​ថា "​ក្នុង​រយៈពេល ១៥ ឆ្នាំ​របស់ខ្ញុំ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នេះ​ជា​លើកដំបូង​ដែល​យើង​កំពុងនិយាយ​អំពី​គ្រោះ​ទុរ្ភិក្ស​នៅ​ផ្នែក​ខុសគ្នា​ចំនួន​បួន​នៅលើ​ពិភពលោក​ក្នុងពេល​តែមួយ​"​។​

​    ​លោក​បាន​បន្តថា "​វា​ពិតជា​ពិបាក​ដោយ​ដឹងថា​នៅ​សតវត្សរ៍​ទី ២១ នេះ​ប្រជាជន​នៅតែ​ជួបប្រទះ​គ្រោះ​ទុរ្ភិក្ស​នៅ​ទំហំ​ធំ​បែបនេះ​។ យើង​នឹង​និយាយ​អំពី​ប្រជាជន ២០ លាន​នាក់​និង​បញ្ហា​ទាំងនេះ​នៅ ៦ ខែ​ទៀត​ឬក៏​ឥឡូវនេះ​។ យេ​ម៉ែន​គឺ​ឥឡូវ នី​ហ្សេ​រី​យ៉ា​គឺ​ឥឡូវ សូ​ដង់​ខាងត្បូង​គឺ​ឥឡូវ​។ ប្រទេស​សូ​ម៉ាលី នៅពេល​ខ្ញុំ​ពិនិត្យមើល​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញ​ខ្ពស់ តម្លៃ​សត្វ​ចិញ្ចឹម​និង​ប្រាក់​ឈ្នួល​វិស័យ​កសិកម្ម​ធ្លាក់ចុះ គ្រោះ​ទុរ្ភិក្ស​នឹង​មក​កាន់តែ​លឿន​"​។​

​    ​ប្រព័ន្ធ​មនុស្សធម៌​សកលលោក​កំពុង​ជួប​ការលំបាក ជាមួយ​ការកើនឡើង​ប្រតិបត្តិការ​អន្តោប្រវេសន៍​ដ៏​ធំ​នៅ​ស៊ី​រី អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បញ្ហា​ធ្ងន់ធ្ងរ​នៅ​អ៊ុយ​ក្រែ​ន ប៊ូ​រុន​ឌី លី​ប៊ី​និង​ហ្ស៊ី​បា​វេ​។​

​    ​ជំនួយ​មនុស្សធម៌​កំពុង​ស្ថិតនៅ​កំណត់ត្រា​កម្រិត​ខ្ពស់​ប៉ុន្តែ​តម្រូវការ​កំពុង​កើនឡើង​យ៉ាង​លឿន​ដោយ​បង្កើត​គម្លាត​ឆ្ងាយ​ពីគ្នា​ខ្លាំងពេក​។ លោក Husain បាន​និយាយថា "​នៅ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា​យើង​កំពុង​គាំទ្រ​ប្រជាជន​ជាង​មួយ​លាន​នាក់​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​យើង​មិនមាន​សូម្បីតែ​ការិយាល័យ​នៅ​ទីនោះ​"៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...