adverise with khmeread 1

ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះ​ត្រួតពិនិត្យ​ផ្ទះ​លក់​ទំនិញ​ខុសច្បាប់​

   ភ្នំពេញ​៖ លោក ចាន់ វ៉ាន​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ និង​លោក ឡុង ស្រេង អុន​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​លោក គង់ វុ​ធ្ធី អនុប្រធាន​មន្ត្រី​កាំកុងត្រូល ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ផ្ទះ​ស្តុក​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ នៅ​ចំណុច ក្រុមហ៊ុន​អូឡាំពិក​អិ​ច​ប្រេ​ស​អ៊ី​ន​ធើ​ណេ​សិ​នណល ផ្ទះ​លេខ​៤៨ តាម​បណ្ដោយ​ផ្លូវ​១២៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

     លោក ចាន់ វ៉ាន​ធឿន បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ស្តុក​ទុក​ទំនិញ​ខុសច្បាប់ រួមមាន ទឹក​ជាតិ​មេ​តា​ណុល​ចំនួន​៦៧ កាន ដែលមាន​ចំណុះ​ក្នុង​១​កាន​ស្មើ​និង​៣០​លីត្រ សម្រាប់​លាយ​ជាមួយ​ទឹកសាប​ធម្មតា ក្លាយជា​ស្រាស​, សាច់​ចិញ្ច្រាំ​ទុក​ធ្វើជា​សាច់​ប៉ាត​តេ​មាន​លាយ​ជាមួយនិង​សារធាតុ​គីមី​, សាច់គោ​និង​សាច់ជ្រូក​ជាច្រើន​ប្រអប់​ដែល​នាំមក​មិនមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ហើយ​រួមទាំង​ទំនិញ​មួយចំនួនទៀត​។​

    សូមបញ្ជាក់​ផងដែរ​ទំនិញ​ខុសច្បាប់​ទាំងនេះ​ត្រូ​បាន​ក្រុមហ៊ុន អូឡាំពិក អិ​ច​ប្រេ​ស អ៊ី​ន​ធើ​ណេ​សិ​នណល នាំយក​មកពី​ប្រទេស​វៀតណាម​។​

     លោក គង់ វុ​ធ្ធី អនុប្រធាន​មន្ត្រី​កាំកុងត្រូល​បានអោយដឹង​ផងដែរ​ថា ទំនិញ​ទាំងអស់នេះ​បាន​លាយ​ជាមួយ​និ​ហ​សារ​ធាតុគីមី​ដូច្នេះ​នៅពេលដែល​បងប្អូន​ប្រជាពលរដ្ឋ បាន​បរិភោគ​ទៅ​អាច​បង្ក​អោយ មាន​ជម្ងឺ​ខ្សោយក្រលៀន , ក្រពះ​, ពោះវៀន និង​បញ្ហា​សុខភាព​ជាច្រើន​ទៀត​។ ចុងក្រោយ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មុន​និង​ទិញ​ទំនិញ​អ្វីមួយ​ត្រូវ​ពិនិត្យមើល​ស្លាក​និង​ថ្ងៃ​ផុតកំណត់​ឲ្យ​បាន​ត្រូវ​។​

      ក្រោយពេល​ត្រួតពិនិត្យ​រួច កម្លាំង​នគរបាល​បាន​នាំខ្លួន​ស្ត្រី​ម្នាក់​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន អូឡាំពិក អិ​ច​ប្រេ​ស អ៊ី​ន​ធើ​ណេ​សិ​នណល មានឈ្មោះ ស៊ីវ បូ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រួមទាំង​ទំនិញ​ទាំងអស់​ទៅ​ឃ្លាំង​ស្តុក​ទុក​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ រួច​និង​នាំយកទៅ​កំទេចចោល​ព្រោះ​ទំនិញ​ទាំងនេះ​អាច​ប៉ះ​ដល់​សុខភាព​មិន​ទុក​យូរ​បានឡើយ​៕

adverise with khmeread

មតិយោបល់