adverise with khmeread Remy

តោខៀវ Chelsea ត្រៀមទទួលខ្សែប្រយុទ្ធថ្មី ខណៈ Luic Remy អន្ទះសារចង់ចាកចេញ

          ខ្សែ​ប្រយុទ្ធ​បារាំង ឡូអ៊ីក រ៉េមី (Loic Remy) ដែលជាកីឡាករមាន​ចំណែក​សំខាន់​ណាស់នៅ​រដូវកាល​នេះ កំពុងបង្កើ​ន​ការ​ព្យាយាម​របស់​ខ្លួន​ ដើម្បីចាក​ចេញពី​ក្លឹប​ឆេលស៊ី​នៅ​សប្តាហ៍​នេះ ខណៈ​ក្លឹប​ឆេលស៊ី​ត្រៀម​ខ្លួន​ទទួល​កីឡាករ​ថ្មី អាឡិកសានដ្រេ ប៉ាតូ (Alexandre Pato)។

          រ៉េមី វ័យ២៩​ឆ្នាំ​ចង់​ចាក​ចេញពី​ក្រុម​តោខៀវឆេលស៊ីហើយ​គេជឿថាកីឡា        ​ កររូបនេះ​ចង់​ត្រឡប់ទៅ​ពហុកីឡាដ្ឋាន St James `Park ទីដែល​គាត់​រក​បាន​១៤​គ្រាប់​អំឡុង​រដូវកាល​២០១៣​/ ១៤​។ ក្លឹប Leicester គឺជា​ក្លឹបថ្មីបំផុត​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​អតីត​ខ្សែ​ប្រយុទ្ធរូបនេះ។ រ៉េមី ពិតជាចង់ចាកចេញពី​ពហុកី​ឡាដ្ឋាន​ Stamford Bridge នៅ​ខែ​នេះ។​​ខណៈ ឆេល​ស៊ី​មិន​អាចផ្តល់​ឲ្យ​កីឡាករ​រូបនេះ​​បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើស​ដំបូង​ជា​ប្រចាំ​​។ 

          ប៉ុន្តែមាន​ការបារម្ភថា កិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ២២​ឆ្នាំ​រូបនេះ​នឹង​មាន​ការលំបាក​នៅ​ខែនេះ៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់