adverise with khmeread Arsene web

Arsene Wenger៖ Costa ធ្វើដួល ដើម្បីឲ្យអាជ្ញាកណ្តាលបណ្តេញខ្សែការពារ Per Mertesacker ចេញ

          គ្រូបង្វឹកអាសេណល លោក អាសេន វែងហ្គើ (Arsene Wenger) បាន​ចោទ​ប្រកាន់​ខ្សែ​ប្រយុទ្ធ ឌីអេហ្គោ ខូស្តា (Diego Costa) ថា មាន​បំណងចង់​ឲ្យ​អាជ្ញាកណ្តាល​បណ្តេញ​ខ្សែ​ការពារ ភើ មឺតេសាគ័រ (Per Mertesacker) ចេញ។​

          លោក វែង​ហ្គើ បាន​អះអាងថា កូស្តា ប៉ិនប្រសប់​ខ្លាំងណាស់ ដោយធ្វើពុត​ដួល​ នៅពេល មឺតេសាគ័រ ព្យាយាម​រារាំង​ខ្លួន​មិន​ឲ្យ​មា​ន​ឱកាសទាត់បញ្ចូល​ទី​។ បន្ទាប់មក​អាជ្ញា​កណ្តាល​បានបណ្តេញ មឺតេសាគ័រ ចេញ។

កូស្តា ជា​កីឡាករលេងខូច​របស់ឆេលស៊ី​ដែលធ្លាប់​ធ្វើ​ឲ្យ​ខ្សែ​ការពារ ហ្គា​ប៊្រីអ៊ែល (Gabriel ) ត្រូវបណ្តេញចេញ​​នៅ​ពេល​ក្រុម​ទាំង​ពី​ជួបគ្នា​កាល​ពី​ខែ​កញ្ញា​ផងដែរ។

          សួរថា តើ កូស្តា មាន​បំណងធ្វើ​ឲ្យ​អាជ្ញាកណ្តាល​បណ្តេញ​ មឺតេ​សាគ័រ ចេញ​ឬយ៉ាងណា លោក វែងហ្គើ បាន​និយាយថា​ “មែនហើយ! ពិតប្រាកដ​ណាស់​។ គាត់ចង់​ឲ្យ​អា​ជ្ញា​កណ្តាល​បណ្តេញ មឺតេសាគ័រ ចេញ។ អ្នក​មិនអាច​និយាយថា វាមិនពិត​ឡើយ​”។ គាត់ធ្វើ​ឲ្យ​ ហ្គាប៊្រីល ត្រូវ​បណ្តេញចេញ ហើយ​ពេល​នេះ គាត់ក៏​ធ្វើ​ឲ្យ​ មឺតេសាគ័រ ត្រូវបណ្តេញចេញទៀត”៕

adverise with khmeread
ប្រភព៖ មីរឺ

មតិយោបល់