គន្លឹះសម្ងាត់ទាំង ៨ បើអនុវត្តបាន លោកអ្នកនឹងមិនចេះឈឺផ្តេសផ្តាសឡើយ

    ​គ្មាន​នរណាម្នាក់​រីករាយ​នឹង​ឈឺ​ទេ​។ ការឈឺ​បំពង់ក ឈឺ​រាងកាយ ឈឺច្រមុះ មាន​អារម្មណ៍​ខ្សោយ ក្អក កណ្ដាស់ ឬ​មាន​អារម្មណ៍​ឈឺក្រពះ គឺជា​ការឈឺចាប់​មួយ​ដែល​មិនអាច​រៀបរាប់​អស់​។​

​    ​ជំងឺ​នឹង​មិនអាច​រាតត្បាត​បាន​ឡើយ ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ខ្លាំងក្លា​។ ខាងក្រោម​នេះ​គឺជា​វិធី​សម្ងាត់​ទាំង ៨ ដើម្បី​នឹង​ជួយ​លោកអ្នក​មិនឱ្យ​ឈឺ​នោះឡើយ​។​

​    ​១. បរិភោគ​អាហារ​ណា ដែល​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា ជាពិសេស​ប្រភេទ​ផ្លែ​បឺ​រី​។​
​    ​២. ទទួលទាន​អាហារ​ជ្រក់ ឬ​អាហារ​ដែលមាន Probiotic ខ្លាំង​។​
​    ​៣. ត្រូវ​ប្រាកដថា​បរិភោគ​បន្លែ​និង​ផ្លែឈើ​សរីរាង្គ គ្មាន​ជាតិគីមី​។​
​    ​៤. កាត់បន្ថយ​ផលិតផល​អាហារ​កំប៉ុង និង​ស្ករ​។​
​    ​៥. គេង​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​រាងកាយ​ស្ដារ និង​ព្យាបាល​បញ្ហា​ដោយ​ខ្លួន​វា​។​
​    ​៦. កាត់បន្ថយ​ស្ត្រេ​ស ដោយសារ​ស្ដ្រេ​ស​ធ្វើឱ្យ​អ្នក​ឈឺ​ញឹកញាប់ និង​បំផ្លាញ់​ប្រព័ន្ធ​ភាពស៊ាំ​។​
​    ​៧. កាត់បន្ថយ​ការទទួល​ទាន​ជាតិ​អាល់កុល​ច្រើន​។​
​    ​៨. រាងកាយ​ត្រូវមាន​ចលនា​ជានិច្ច​៕

adverise with khmeread