បើលោកអ្នកមានគម្រោងធ្វើញាំបន្លែ សូមកុំប្រើត្រសក់ និងប៉េងប៉ោះលាយចូលគ្នា!

    ​ញាំ​បន្លែ​បើ​ផ្សំ​គ្រឿង​ត្រូវ​គឺ​ពិត​ជាមាន​រសជាតិ​ឆ្ងាញ់​ណាស់ ប៉ុន្ដែ​មានរឿង​ខ្លះ​អ្នក​ត្រូវ​ពិចារណា ពេល​និយាយ​ដល់​បន្លែ​ផ្សំ​។ បន្លែ​ខ្លះ​មិនអាច​បរិភោគ​ចូលគ្នា​ក្នុងពេល​តែមួយ​បានទេ​ដូចជា​ត្រសក់ និង​ប៉េង​បោះ​ជាដើម​។ បន្សំ​រវាង​បន្លែ​ទាំងពីរ​មុខ​នេះ​មិនអាច​បរិភោគ​ចូលគ្នា​បាន​ដោយសារតែ ពេលវេលា​ដែល​ក្រពះ​ត្រូវការ​ដើម្បី​រំលាយ​បន្លែ​ទាំងពីរ​មុខ​នេះ​គឺធ្វើឡើង​នៅ​ចន្លោះ​ល្វែង​ម៉ោង​ខុសគ្នា​។​

​    ​ដោយ​បន្លែ​ទាំងពីរ​នេះ​មាន​មួយ​ព​ន្លឿ​ន​ការរំលាយ​អាហារ និង​មួយទៀត​ពន្យារ​ការរំលាយ​អាហារ វា​មិនមែនជា​គំនិតល្អ​ទេ ដែល​ពិសា​វា​រួមគ្នា​។ ជា​លទ្ធផល​វា​នឹង​ធ្វើឱ្យ​អាហារ​ទាំងនោះ​ទៅជា​មេ​ដែលមាន​ជាតិ​ជូរៗ​នៅក្នុង​ក្រពះ ហើយ​អាច​ពុល​ដល់​រាងកាយ​ទៀតផង​។ វា​នឹង​ពន្យឺត​ការរំលាយ​អាហារ​ដូចជា​ជាតិ​ស្ករ និង​ម្សៅ ជាហេតុ​នាំឱ្យ​ឈឺពោះ ហើមពោះ និង​ឆ្អល់ពោះ​។​

​    ​ហើយ​នៅមាន​អាហារ​មួយចំនួនទៀត​មិនអាច​បរិភោគ​ជាមួយនឹង​គ្នា​បាន​ដូចជា​៖
​    ​១. បរិភោគ​ផ្លែឈើ បន្ទាប់ពី​បាយ​រួច ធ្វើឱ្យមាន​បញ្ហា​រំលាយ​អាហារ​។​
​    ​២. សាច់ ជាមួយនឹង​ឈី​ស​អូ​មេ​ឡេ​ត (Cheese Omelet) ព្រោះ​មាន​ប្រូតេអ៊ីន​ច្រើនពេក​ក្នុង​ចាន​តែមួយ​។​
​    ​៣. នំ​បុ័ង ឬ​មី​ជាមួយនឹង​ទឹកក្រូច អាច​កម្ទេច​អង់​ហ្ស៊ី​ម​រំលាយ​អាហារ​។​
​    ​៤. បន្លែ និង​ឈី​ស ធ្វើឱ្យ​ហើមពោះ​។​
​    ​៥. ត្រសក់ស្រូវ ជាមួយនឹង​ឪឡឹក មិនត្រូវ​បរិភោគ​ជាមួយនឹង​គ្នា​ដាច់ខាត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត