ឃាត់​បុរស​ស្ត្រី ​២​ នាក់​សេព​ថ្នាំញៀន​

    ភ្នំពេញ ៖ បុរស​ស្ត្រី​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១៧ ​កុម្ភៈ ​២០១៧ វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច ផ្លូវជាតិ​លេ​ខ​២ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ូលិស​ខណ្ឌមានជ័យ និង កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែលើ បា​នធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែលើ ហើយ​បាន​ឃាត់ខ្លួន​ជនស​ង្ស័យ ០២ នាក់ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ 

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ ជា ណាវី ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ​១៩៧ ផ្លូវលំ ក្រុមទី​០៨ ភូមិព្រែក​តា​នូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ ឃឹម យ៉ា​ម៉​ង់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជន​ជា​​តិខ្មែរ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥៨ ផ្លូវ​បេតុង ក្រុមទី​០១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន។ បច្ចុ​ប្ប​ន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16