កុមារ​អាយុ​មួយ​ខួប​កន្លះ​លង់ទឹក​ពាង​ស្លាប់

    កណ្តាល ៖ កុមារ​អាយុ​មួយ​ខួប​កន្លះ​រងគ្រោះ​លង់ទឹក​ពាង​ស្លាប់​កាលពី​ថ្ងៃទី​១៧ ​កុម្ភៈ​ ២០១៧ ​វេលា​ម៉ោង​៤ ​និង​១០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ហួន ចាន់ណា​រៈ ភេទ​ប្រុស ​អាយុ​១​ឆ្នាំ​៦​ខែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ក្នុងបន្ទុក​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៧ ​កុម្ភៈ ​២០១៧​ មុនពេល​កើតហេតុ ក្មេងរងគ្រោះ​ទៅលេង​នៅផ្ទះ​យាយ រីឯ​ម្តាយ​ក្មេងរងគ្រោះ​អង្គុយលេង​នៅ​រោង​តារាង​បាល់ទះ​នៅ​ទល់​មុខផ្ទះ​យាយ។​

    លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ម្ដាយ​ក្មេងរងគ្រោះ បាន​ទៅ​ដង​​ទឹក​ពាង​ដើម្បី​ដាំបាយ ស្រាប់តែ​ឃើញ​កូន​លង់ទឹក​ស្លាប់ នៅក្នុង​ទឹក​ពាង​បាត់ទៅហើយ រួច​រាយការណ៍ មក​សមត្ថកិច្ច​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្ដិ៍ អជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព ឃើញថា សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដមែន ក្រោយពេល​ពិនិត្យ​រួច បានប្រគល់​សព​ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16