ផ្ទះមួយខ្នង...ស្រូវ ៥០០ គីឡូក្រាម...ត្រូវភ្លើងឆាបឆេះសល់តែគ្រោងផ្ទះ

    កំពង់ចាម ៖ ​ផ្ទះ​១​ខ្នង ទំហំ ៥​ម៉ែត្រ គុណ ៦​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹកត្រូវបាន​ឆា​​បឆេះដោយ​អគ្គិភ័យ នាថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កាលពីវេលាម៉ោង១៦​ និង២០​នាទី នៅ​ចំណុច​ភូមិ​បារាយណ៍ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។

    ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ុំ ឌឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ច្រឹង មឿ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​មូលហេតុ ដាំបាយ​ទុក​ចោ​ហើយ​ចេញមក​មុខផ្ទះ​ដើម្បី មើល​កូន​)។                 

    ​ខូចខាត​ទ្រព្យសម្បត្តិ​រួមមាន​៖ ឆេះ​អស់​ជញ្ជាំង​ទាំងស្រុង​, ប្រាក់រៀល​ចំនួន​ ២.៥០០.០០០ ​រៀ​ល, ក្រវិល​ផ្លាក់​ទីន​ចំនួន​០១​ជី, ខ្សែដៃ​ផ្លាក់​ទីន​ចំនួន​០២​ជី​, ​ស្រូវ​ចំនួន​៥០០​គីឡូក្រាម និង​សម្ភា​រៈប្រើប្រាស់​មួយចំនួន។ 
    
    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី  ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​បន្ទាន់ ទៅ​លោក​អធិ​ការ​ស្រុក​ព្រៃឈរ និង​ចាត់​បញ្ជូន​កងក​ម្លាំ​នគរបាល​ទៅ​ចូលរួម​ជួយ​ពន្លត់​ទាន់ពេលវេលា​ដោយ​ប្រើប្រាស់​រថយន្ត​​ពន្លត់អគ្គិភ័យ​របស់​អធិការ​ស្រុក​ចំនួន​០១​គ្រឿង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16