adverise with khmeread Untitled 3

ប្តី​ស្រវឹង​កាប់​ប្រពន្ធ​២​ខ្វែវ​ស្លាប់​

    ត្បូងឃ្មុំ ៖ បុរស​ម្នាក់​មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ប្រពន្ធ​ហើយ​ទាញ​កាំបិតផ្គាក់​កាប់​រយះ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ កាលពី​យប់​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦​ម៉ោង​៨​និង​១៥​នាទី​យប់​នៅ​ចំណុច​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​រត់​បាត់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ពៅ ស្រីមុំ​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​បង្កឡើង​ដោយ​ជនល្មើស​ជា​ប្តី​ឈ្មោះ​ហម សារ៉េត​អាយុ​៥២​ឆ្នាំ បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​កាប់​លើ​ជនរងគ្រោះ​ត្រូវចំ​ក្បាល​ចំនួន​២​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ បញ្ជូនទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​២ (៧D)​ហើយ​ជនរងគ្រោះ​ស្លាប់​បន្ទាប់​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

    ​មូលហេតុ​ស្រវឹងស្រា​ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ជនល្មើស​បាន​គេចខ្លួនបាត់​។​

    ករណីនេះ​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​ស្រុក​កំពង់​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​និង​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់