បង្ក្រាប​ទីតាំង​ជល់​មាន់​ចល័ត​មួយកន្លែង ក្នុងស្រុក​ស្វាយ​លើ​អ្នកលេង​រត់​អស់​

    សៀមរាប ៖ កម្លាំង​ប៉ូលិស​ស្រុក​ស្វាយ​លើ និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ បានធ្វើការ​ចុះបង្ក្រាប​ក​ន្លែ​ង​ប្រជល់មាន់​ចល័ត​ដោយ​លួចលាក់​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ​នៅវេលា​ម៉ោង១១ ​និង​៣០​នាទី​ថ្ងៃទី​១៧ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៧។​

    លោក​វរៈសេនីយ៍ត្រី ស៊ុន អេង អធិការ​ប៉ូលិស​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ​សមត្ថកិច្ច​របស់លោក​បាន​ចាប់បាន​វត្ថុតាង​ដូចជា​៖​ ជញ្ជីង​ថ្លឹង​មាន់​ចំនួន០១​គ្រឿង, ​មាន់​ជល់០២​ក្បាល, ​ម៉ូតូ​ចំនួន០៨​គ្រឿង ចំពោះ​អ្នក​ដែល​ញៀន​ល្បែង​ជល់​មាន់​នេះ​បាននាំគ្នា​រត់គេចខ្លួន​បាត់​។​

    ចំពោះ​វត្ថុតាង​ទាំងអស់​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្វាយ​លើ ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​អប់រំ​ជំនាញ​ដំបូង បើ​ករណី​នៅ​មិន​រៀងចាល​ទេ សមត្ថកិច្ច​នឹង​អនុវត្តតាម​វិធានការ​ច្បាប់​។​

    លោក​អធិការ​បាន​បន្តថា មុននឹង​ឈានដល់​ការបង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង​ប្រជល់មាន់​នេះ គឺ​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ ជាច្រើនលើក​មកហើយ​ទើប​ឈានដល់​ការបង្ក្រាប ដោយសារតែ​ក្រុម​អ្នកញៀន​ល្បែង​នេះ តែងតែ​នាំគ្នា​ចល័ត​ទីតាំង​ជល់​មាន់​ជា​រៀងរហូត ជាពិសេស​ពេល​ម៉ោង ១១​តែម្តង ដែលជា​ពេលវេលា​របស់​បងប្អូន ក៏ដូចជា​សមត្ថកិច្ចរ​បស់​សម្រាក​ពេលបាយ​ថ្ងៃត្រង់​តែម្តង​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16