ជនជាតិខ្មែរ និងថៃ ១០ នាក់ត្រូវមេព្រៃខ្មែរ សហការ​ជាមួយ ទាហាន​ថៃស្ទាក់ចាប់ខ្លួន

    បន្ទាយមានជ័យ ​៖ មេព្រៃ​កម្ពុជា សហការ​ជាមួយ ទាហាន​ថៃ នៅ​ឧ​ទ្យ​ជាតិ​ថាប់​ឡាន ស្រុក​ណា​ឌី ខេត្ត​ប្រាចីន​បុរី នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដោយបាន​ស្ទាក់​ចាប់ខ្លួន​ជនជាតិ​ថៃ និង​ខ្មែរ​ចំនួន​១០​នាក់ បន្ទាប់ពី​ជនសង្ស័យ​ទាំងនោះ បានរួម​គ្នា​កាប់​ឈើ​ក្រញូង​។​

    ​ជនសង្ស័យ​ដែល ចាប់ខ្លួន​នោះ មាន​ជនជាតិ​ថៃ ចំនួន​៤​នាក់ ហើយ​ជនជាតិខ្មែរ មាន​ចំនួ​ន​៦​នាក់ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត បាន​ឈើ​គ្រញូង​៦៩​សន្លឹក, អាវុធខ្លី​២​ដើម ខ្នាត​9mm មាន​ចំនួន​២៨​គ្រាប់, លុយ​ចំនួន​១០៣.៦០០​បាត, រថយន្ត​មួយគ្រឿង ហើយ​ជនស​ង្ស័យ​និង​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​។​

    ជុំវិញករណីនេះ​លោក ប៊ុន សុខ​វិបុល ឯកអគ្គ​កុងស៊ុល កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ ប្រទេសថៃ មិនទាន់បានបំភ្លឺនៅឡើយ៕​

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16