ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់​មនុស្ស​​ ៦ ​នាក់​ពាក់ព័ន្ធ​បទល្មើស​

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​បទល្មើស​៣​ករណី​ឃាត់​មនុស្ស​ប្រុស​ស្រី ៦​ នាក់​ក្នុងនោះ ឃាត់​បុរស​ម្នាក់​ចែកចាយ​គ្រឿងញៀន​,​ បុរស​ម្នាក់​គាស់​ផ្ទះ​លួច​សម្ភារៈ ​និង​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​ព្រៃនប់​ និង​ប៉ូលិស​ប៉ុ​ស្តិ៍​ឃុំ​អូជ្រៅ បាន​ចុះបង្ក្រាប ​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ឈ្មោះ សួន សុធារិន ហៅ​ក្រៅ (​ខ្នុ​យ​) ភេទ​ប្រុស អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​១ រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​។​

    ២-​ប៉ូលិស​បង្ក្រាប​អំពើចោរកម្ម គាស់​ផ្ទះមួយ​ករណី​កាលពី​យប់​ថ្ងៃ១៦ ​កុម្ភៈ​ ២០១៧​ ក្នុងភូមិ​២ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ នៅផ្ទះ​ជនរងគ្រោះ​ឈ្មោះ Dela Cruz Jonathan ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ហ្វី​លីន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉េង ឈាង ហៅ​វ៉ាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ។ ដកហូត បាន​វត្ថុតាង ដង្កាប់​១, សោរ​រាង​អក្សរ​​ T ​សម្រាប់​ចាក់​បំបែក​សោក​ម៉ូតូ​១, ម៉ូតូ​ស្កុប​ពី១​រឿង (​ជា​ផល​ចោរកម្ម​)​។​

    ករណី​ទី​៣-​ប៉ូលិស​បង្ក្រាប​បទ​ល្មើស​ចែកចាយ​គ្រឿងញៀន ១​ករណី កាលពី​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៧ ​កុម្ភៈ​ ២០១៧ នៅ​ក្រុមទី​១៣ ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ៤ ​នាក់​គឺ​១-​ឈ្មោះ ផាន់ សុខា ភេទ​ស្រី អាយុ៣០​ឆ្នាំ, ២-​ឈ្មោះ ជឿន វាសនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ,  ៣-​ឈ្មោះ អ៊ិន សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​៤-​ឈ្មោះ ណេ ភក្តី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ។​

    វត្ថុតាង​ចាប់យក​បាន​ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ១​កញ្ចប់​ធំ, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន១​គ្រឿង, ទូរស័ព្ទដៃ៧គ្រឿង​, សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់ ប្រព្រឹត្ត​បទល្មើស​មួយចំនួនទៀត៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16