ប៉ូលិស​ប៉ុស្តិ៍​ជ័យជំនះ​ឃាត់​ចោរឆក់​កាបូប​ ២ ​នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​ ២ ​នាក់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បារាំង កាល​ថ្ងៃទី​១៧​ កុម្ភៈ ២០១៧ ​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ផ្លូវ​លេខ​១៨៤​ កែង​ផ្លូវ​លេខ​១៩ ភូមិ​៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​គឺ​១.​ឈ្មោះ ​ដុក ក​លិ​ដេ​ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​សិស្សសាលា​សន្ធរម៉ុក​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៨ ​ផ្លូវលំ​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​និង​២.​ឈ្មោះ ពៅ រក្សា​ម៉ា​រី​ន ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​៩៦ ​ផ្លូវលំ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​។​

    វត្ថុតាង​ចាប់យក​បាន ម៉ូតូ​ម៉ាក ​NEX ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FY-6395​ ជា​មធ្យោបាយរ​បស់ជនស​ង្ស័​យ​ជិះ​ធ្វើ​សកម្មភាព​។ ចំណែក​កាបូបស្ពាយ​ត្រូវបាន​ជនរងគ្រោះ​ដណ្តើមបាន​មកវិញ​ពេល​ជនសង្ស័យ​ដួល​ម៉ូតូ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​JACOB. YVANE ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ ​ជនជាតិ​បារាំង​មុខរបរ​ទេសច​រណ៍​ស្នាក់នៅ​សណ្ឋាគារ​ PLAN TATION​ មាន​ទីតាំង​លេខ​២៨ ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កាន់​លិខិតឆ្លងដែន​លេខ ​08AB62396​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16