ខ្លួន​មាន​ស្រី​...​ខឹង​ប្រពន្ធ​ស្តីបន្ទោស​យក​ដំបង​ឫស្សី​វាយ​ក្បាល​បែក​ឈាម​

    កំពង់ធំ ៖ ប្តី​មាន​ស្ត្រី​ខឹង​ប្រពន្ធ​ស្តីបន្ទោស​យក​ដំបង​ឫស្សី​វាយ​ក្បាល​បែក​ឈាម​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​នា​ថ្ងៃទី​១៧​​ កុម្ភៈ ​២០១៧​ ម៉ោង​៨​ និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ទួល​សង្កែ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

    ប៉ូលិស​និយាយថា អំពើ​ហិ​ង្សា​ដោយ​ចេតនា​នេះ​បង្កឡើង​ដោយ​ឈ្មោះ ឡុង នឿន ប្រុស​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ ទួល​សង្កែ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​ បានធ្វើ​សកម្មភាព យក​ដំបង​ឫស្សី វាយ​ទៅ​លើ​ក្បាល​ជនរងគ្រោះ (​ត្រូវជា​ប្រព​ន្ធ​)​ ឈ្មោះ ញ៉ែម សៀក ​អាយុ៣៧​ឆ្នាំ នៅ​ភូមិ ឃុំ​ស្រុក ខេត្ត កើតហេតុ​ខាង​លើ បណ្តាលឱ្យ របួស​ក្បាល​មធ្យម។​ មូល​ហ​តុ​ជនសង្ស័យ​មាន​ស្រី ខឹង​ប្រពន្ធ​ស្តីបន្ទោស។​

    ក្នុងករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ហើយកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមច្បាប់​៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16