ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់​យុវជន​ ២ ​នាក់​ជាមួយ​ថ្នាំញៀន​ ៨ ​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ូលិស​ខណ្ឌមានជ័យ និងកម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែ​ក្រោម ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១៨​ កុម្ភៈ ​២០១៧ វេលា​ម៉ោង០៥​ និង​១០​នាទី​ទាបភ្លឺ នៅ​ចំណុច ផ្លូវលំ ក្រុមទី​០៤ ភូមិព្រែក​តា​ឡុង សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ យ៉​ន សុ​ភី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរ​បរ ស្នាក់​នៅផ្ទះ​លេខ​១៥៣ ផ្លូវលំ ភូមិ ព្រែក​តា​ឡុង សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រា​ជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ​និង​២-​ឈ្មោះ ឃុន វណ្ណា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរ​ប​រ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៦៨ ផ្លូវលំ ភូមិព្រែក​តា​ឡុង សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមា​នជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​

    ក្នុងនោះ​យើង​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ០​៨ ​កញ្ចប់​ថង់​តូច និងទូរស័ព្ទដៃ​ចាស់​ចំនួន ០២ គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០២ ​នាក់​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ខណ្ឌ​ដើម្បី​កសាង​សំ​ណុំ​រឿង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16