សមត្ថ​កិ​ច​ច្ច​ចុះ​ពិនិត្យ​រដ្ឋបាល​ប្រទះ​អ្នក​សេព​ថ្នាំញៀន​ ២ ​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​សហការ​ជាមួយ​កម្លាំង​សាលាសង្កាត់​ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​មូលដ្ឋាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ ​២ ​នាក់ ​និង​ថ្នាំញៀន​ ៤ ​កញ្ចប់​តូច​កាលពី​វេលា​ម៉ោង​១១​ និង​៥​នាទី​ថ្ងៃទី​១៨ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧ ​ស្ថិត​នៅផ្ទះ​បន្ទប់​ជួល​ខាងក្រោយ​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ថន ធី ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ធ្វើការ​រោងចក្រ​ស្នាក់នៅ​ភូមិ​ខាងលើ​ មាន​ស្រុកកំណើត​ភូមិ​ឈូក​រំដួល ​ឃុំ​ធិ​ពោរ​ ស្រុក​សន្ទុក​ ខេត្តកំពុងធំ ​ជា​អ្នកជួញដូរ​ថ្នាំញៀន​ និង​ទី​២-​ឈ្មោះ ណៃ ប៊ុន​ឡា ​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ​ឃាត់​ខ្លួន​បាន​ពេលកំពុង​ប្រើប្រាស់​ជាមួយគ្នា​មាន​ស្រុកកំណើត​ភូមិ​កណ្តាល​លើ​ ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល។ ​ដកហូត​បាន​ថ្នាំញៀន​ ៤ ​កញ្ចប់​តូច​ និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូ​វបាន​នាំខ្លួន​មក​ប៉ុស្តិ៍​ស្ទឹងមានជ័យ​សួរនាំ​និង​កសាង​សំណុំរឿង​បន្តទៅ​ខ​ណ្ឌ​មានជ័យ​ចាត់ការ​តាមច្បាប់​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16