ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ តណ្ហា​ឡើង​ដល់ក លូកលាន់​នារី​ភេទ​

    កំពង់ស្ពឺ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ជា​ចុងភៅ​ហាង តណ្ហា​ឡើងដល់​កម្រិត​ទ្រាំលែងបាន ឃើ​ញ​​នារី​ខ្មែរ​បម្រើការ​ក្នុង​ហាង​ស្អាត​ បាន​លូកលាន់ ត្រូវ​នារី​រងគ្រោះ​ស្រែក​ផ្អើល​ពេញ​ហាង ហើយ​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​។​

    ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅក្នុង​ភោជនីយដ្ឋាន «​ជី​ង​លីង​» ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ស្នងការ​ប៉ូលិស​ខេត្ត បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុ​ម្ភៈ​នេះ​ថា ជនជាតិ​ចិន​ឈ្មោះ លាំ យ៉ូ​វជី​ង អាយុ ៥២​ឆ្នាំ ជា​ចុងភៅ បច្ចុប្បន្ន​ស្នាក់នៅ​ភោជ​នីយដ្ឋាន​ខាងលើ។ ​ចំណែក​នារី​រងគ្រោះ​ឈ្មោះ ហ​.​ម​.​រ​.​ណ អាយុ​១៦​ឆ្នាំ មុខរបរ​បម្រើភ្ញៀវ ក្នុង​ភោជ​នីយដ្ឋាន​ខាងលើ​។​

    ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​សាកសួរ និង​ចាត់ការ​តាមច្បាប់​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16