លួច​ទូរស័ព្ទដៃ​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​នៃ ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ លួច ទូរស័ព្ទដៃ នៅ​ចំណុច​អាគារ​ (​ក​)​ ក្នុង​មន្ទីរពេទ្យ​កាលម៉ែត ​ផ្លូវ​ព្រះ​មុនី​វ​ង្យ ភូមិ​៧ ស​ង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៨​ កុម្ភៈ​ ​២០១៧​ វេលា​ម៉ោង​១២​ និង​២០​នាទី​អធ្រាត្រ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​​ ស៊ឹ​ម សិរី​ពេជ្រ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ ​មុខ​រ​បរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ ផ្លូវជាតិ​លេខ​៥ ​សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​។ វត្ថុតាង​ចា​ប់យក​បាន ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង​ម៉ាក​ T.G ​ពណ៌​ស​មួយគ្រឿង​ និង​ម៉ាក ​L.G ​ពណ៌​ស​មួយ បានប្រគល់​ឱ្យទៅ​ជនរងគ្រោះ​វិញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ ចំរើន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​លក់​​ដូរ​មាន​ទីលំនៅ​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16