adverise with khmeread 3092ad1c00000578 0 image a 45 1453765826794

Britney Spears បាត់​មុខ​យូរ ស្រាប់តែ​បង្ហាញមុខ​វិញ​ក្នុង​វីដេអូ​រាំ​បែប​ស៊ី​អារម្មណ៍​!

​    ​នាង Britney Spears បានធ្វើឱ្យ​អ្នកគាំទ្រ​បើកភ្នែក​មើល​ធំៗ​ក្នុង​វីដេអូ​រាំ​សិច​ស៊ី​និង​ត្រេកត្រអាល​ចំនួន​៣​វគ្គ ដែល​ក្នុងនោះ​នាង​បាន​លើកឡើងថា នាង​អាច​នឹង​ចេញ​វីដេអូ​ចម្រៀង​ថ្មី​ជាច្រើន​បទ​ទៀត​ដែល​កំពុង​និពន្ធ​។​

​    ​ក្នុង​វីដ​អូ​ឃ្លី​ប​ទាំងនោះ តារាចម្រៀង​វ័យ ៣៤ ឆ្នាំ​ក្នុង​ឈុត​ប៊ី​គី​នី​រូបនេះ​បាន​បង្អួតរាង​ដ៏​សិច​ស៊ី​មិន​គួរឱ្យ​ជឿ​របស់​នាង ខណៈដែល​នាង​រាំ​តាម​ចង្វាក់ភ្លេង​រ៉ុ​ក​នៃ​បទ​ចម្រៀង S.O.B. របស់លោក Nathaniel Rateliff​។​

​    ​គោលបំណង​ពិតប្រាកដ​នៅ​ពីក្រោយ​វីដេអូ​ចំនួន ៣ លើ Instagram នៅតែ​អា​ថ៍កំ​បាំង​នៅឡើយ ដោយសារតែ​វីដេអូ​ទាំងបី​នេះ​ពុំបាន​បង្ហាញ​ចំណងជើង​តូច​នៅ​ពីក្រោយ​នោះទេ ប៉ុន្តែ​រឿងនេះ​ពុំបាន​បញ្ឈប់​អ្នកគាំទ្រ​ឱ្យ​នាំគ្នា​សរសើរ​ក្បាច់​រាំ​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ភ្លាម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នោះទេ​។ 

​    ​ច្បាស់​ណាស់​មូល​ហេតុដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​វីដេអូ​របស់​នាង​គឺ​ព្រោះតែ​នាង​បាន​រាំ​ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​ខ្មៅ​ដ៏​ស្រស់ស្អាត និង​គ្រវីគ្រវាត់​សក់​ចុះ​ឡើយ​គួរឱ្យ​ព្រឺរោម​។ 

​    ​ខណៈដែល​នាង​បញ្ចេញ​ក្បាច់​រាំ​ដើរ​ចុះឡើង​នោះ ក៏​ស្រាប់តែ​លេចចេញ​នូវ​រូបសាក់​នៃ​រូប​ផ្កា​ចម្រុះ ដែល​ទំនងជា​រូបសាក់​អាច​លុបចេញ​បាន និង​សម្រាប់តែ​យកមក​បង្ហាញ​ក្នុង​វីដេអូ​របស់​នាង​តែប៉ុណ្ណោះ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់