​ប៉ា​តា​យ៉ា​ជាទី​ក្រុង​សិច​ក្តៅ​សាច់​បំផុត​លើ​ពិភពលោក​!

​    ​ទីក្រុង​ប៉ា​តា​យ៉ា​នៅ​ប្រទេស​ថៃ​មាន​ស្រីពេស្យា​ប្រមាណ ២៧.០០០ នាក់​ហើយ​ត្រូវបាន​ស្គាល់​ជា​រដ្ឋធានី​ផ្លូវភេទ​ក្រោម​ពន្លឺភ្លើង​ព្រឹមៗ​របស់​ពិភពលោក​។​

​    ​ភ្ញៀវទេសចរ​ជាង​មួយ​លាន​នាក់មក​ទស្សនា​ទីក្រុង​ប៉ា​តា​យ៉ា​ជា​រៀងរាល់ឆ្នាំ ហើយ​ភ្ញៀវ​ភាគច្រើន​គឺជា​បុរស​ស្បែក​ស​មកពី​លោកខាងលិច ដែល​ឧស្សាហ៍​ដើរលេង​នៅ​បារ​ស្រាត ក្លឹប​រាត្រី និង​ផ្ទះបន​។​

​    ​បុគ្គលិក​បម្រើសេវា​កម្ម​ផ្លូវភេទ​ជាច្រើន​មកពី​តំបន់​ក្រីក្រ​នៅ​ភាគ​ឦសាន​ហើយ​លក់ខ្លួន​របស់​ពួកគេ​ដើម្បី​គេច​ចេញពី​ភាពក្រីក្រ​។​

​    ​ស្រីពេស្យា​អាច​រកបាន ៥.០០០ បាត (១៤២ ដុល្លារ​) ក្នុង​មួយ​យប់ ដែល​ច្រើនជាង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ទៅ ២០ ដង​គឺ ៣០០ បាត (៨ ដុល្លារ​) ក្នុង​មួយថ្ងៃ​។​

​    ​កាលពី​ឆ្នាំមុន អ្នកកាសែត​ឈ្មោះ Luke Williams មកពី​វេ​ប​សាយ News.com.au បាន​ទស្សនា​ទីក្រុង​ប៉ា​តា​យ៉ា​ហើយ​បាន​និយាយ​ជាមួយ​ភ្ញៀវទេសចរ​លោកខាងលិច​ដែល​ដើរលេង​នៅ​ទីក្រុង​សិច​មួយ​នេះ​។​

​    ​ប៉ូលិស​ក្នុងស្រុក​បាន​ប្រាប់​គាត់​ថា ទីក្រុង​នេះ​ហាក់ដូចជា​ទីក្រុង​ខូវប៊យ​នៅក្នុង​ព្រៃ​លោកខាងលិច​រាប់រយឆ្នាំ​មុន​។​

​    ​អាវ​ដ៏​ពេញនិយម​ដែល​លក់​នៅ​ហាង​មាន​លាយ​ជាមួយ​ពាក្យស្លោក "​បុរស​ល្អ​ឡើងឋានសួគ៌ បុរស​ខិលខូច​មក​ប៉ា​តា​យ៉ា​"​។​

​    ​នៅ​បារ​មួយ​ឈ្មោះ Kangaroo Korner លោក Luke បាន​និយាយ​ជាមួយ​បុរស​ម្នាក់​មកពី​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ត្រាលី ដែល​បាន​និយាយថា "​ខ្ញុំ​ចូលចិត្ត​ស្ត្រី​ថៃ​...​ខ្ញុំ​ត្រូវបាន​ដុត​អារម្មណ៍​ជាច្រើនលើក​ដោយ​ស្ត្រី​នៅផ្ទះ (​ប្រពន្ធ​)​។ ខ្ញុំ​ដឹងថា​ពួកគេ​ធ្វើ​ដើម្បី​លុយ​ហើយ​ខ្ញុំ​ក៏​មិន​ស្វែងរក​ស្នេហា (​នៅទីនេះ​) ដែរ​"​។​

​    ​បន្ទាប់មក​លោក Luke បាន​សួរ​បុរស​ម្នាក់ទៀត​វ័យ ៥០ ឆ្នាំ​ដែល​ទើបតែ​លែងលះ​និង​ភ្ជាប់ពាក្យ​ជាមួយ​នារី​ថៃ​វ័យ ២៣ ឆ្នាំ​។ បុរស​ម្នាក់នេះ​បាន​និយាយថា "​ស្ត្រី​ថៃ​ពិតជា​ពូកែ​យកចិត្ត​ណាស់​។ ស្ត្រី​ថៃ​ពិតជា​ប៉ិនប្រសព្វ​ទាក់​ប្រុស​ណាស់​។​...​ប៉ុន្តែ​ពួកគេ​ចម្អិន​អាហារ​និង​លាន​ចាន​ក៏​ពូកែ​! ពួកគេ​ពិតជា​មើលថែ​អ្នក​ដ៏​ពូកែ​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​ចូលចិត្ត​បែបនេះ​...​ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មាន​ស្ត្រី​ម្នាក់នេះ​ដែល​យើង​បាន​ជួប​កាលពី ១០ ថ្ងៃមុន ហើយ​ខ្ញុំ​អាច​ប្រាប់​បាន​ថា វា​នឹង​ដំណើរការ​។ ប៉ុន្តែ​លោក​ដឹង​អត់ ប្រពន្ធ​និង​កូន​របស់ខ្ញុំ​ស្អប់​ខ្ញុំ ហើយ​សូម្បីតែ​មិត្តភក្តិ​របស់ខ្ញុំ​ក៏​គិតថា ខ្ញុំ​ជាម​នុស្ស​អត់​បានការ​។ អ៊ីចឹង​ខ្ញុំ​សម្លឹងមើល​កត្តា​នេះហើយ​ខ្ញុំ​មាន​ពេល​តែ ២០ ឆ្នាំ​ដើម្បី​រស់នៅ​។ ខ្ញុំ​ចង់​រីករាយ​ក្នុង​ជីវិត​របស់ខ្ញុំ​"​។​

​    ​ពេស្យា​កម្ម​នៅ​ប្រទេស​ថៃ​គឺ​ខុសច្បាប់​ប៉ុន្តែ​ជាច្រើន​ទសវត្សរ៍ សមាជិកសភា​និង​ប៉ូលិស​ហាក់​ធ្វើ​មិនឃើញ​ដោយ​អនុញ្ញាតឱ្យ​ឧស្សាហកម្ម​សិច​លូតលាស់​រហូតដល់​បច្ចុប្បន្ន​។​

​    ​ទោះយ៉ាងណា​សង្កាត់​ភ្លើង​ក្រហម​ដ៏​ធំ​របស់​ប្រទេស​ថៃ​មួយ​នេះ​បាន​ស្ថិតក្រោម​ការគំរាមកំហែង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ជា​ស្ត្រី​ដំបូង​គេ​បាន​សន្យាថា នឹង​កែប្រែ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​។​

​    ​អ្នកស្រី​រដ្ឋមន្ត្រី Kobkarn Wattanavrangkul ចង់ឱ្យ​អនាគត​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នាទី​ក្រុង​នេះ​គឺ​ដោយសារ​សម្រស់​និង​ឆ្នេរ​ខ្សាច់​មិនមែន​ដោយសារ បារ​និង​ពេស្យា​ឡើយ​។​

​    ​យ៉ាងណាក្តី អ្នកបម្រើ​ក្នុង​វិស័យ​សិច​បាន​និយាយថា ការបង្ក្រាប​ណាមួយ​នឹង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ការងារ​។​

​    ​ប៉ុន្តែ​អ្នកស្រី Wattanavrangkul បាន​និយាយថា "​ភ្ញៀវទេសចរ​មិន​មក​ប្រទេស​ថៃ​ដើម្បី​តែ​រឿង​អ៊ីចឹង​ឡើយ​។ ពួកគេ​មក​ទីនេះ​ដោយសារ​សម្រស់​វប្បធម៌​ដ៏​ស្រស់ស្អាត​របស់​យើង​។ យើង​ចង់ឱ្យ​ប្រទេស​ថៃ​ក្លាយជា​ទីកន្លែង​ទេសចរណ៍​គុណភាព​។ យើង​ចង់ឱ្យ​ឧស្សាហកម្ម​សិច​បាត់​មុខ​"៕

ប្រភព៖ បរទេស

adverise with khmeread