គ្រាន់តែស្រែកថា "អាណា​ធ្វើ​អី​ធ្វើទៅ" ត្រូវបីកាំបិត​បុ័ងតោ

    ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋ​ដង្កោ​បានធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងករណី​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស ​(​ប្រើ​កាំបិត​បុ័ងតោ​កាប់​) នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង ២០ ត្រង់ចំណុច​ផ្ទះ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ។

    ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ អ៊ាង ចេក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត ស្នាក់នៅ​ផ្ទះជួល​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោរាជធានី​ភ្នំពេញ។​

    ជនរងគ្រោះ​ឈ្មោះ ឆេង វ៉ាន់​ឆាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ ផ្ទះជួល​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

    ប៉ូលិសបន្តថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩ ​និង​៣០​នាទី ជនរងគ្រោះ​ឈ្មោះ ឆេង វ៉ាន់​ឆាត បាន​ដើរ​ចេញពី​ឃ្លាំង​ស៊ីលាង ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទៅផ្ទះ​ជួល​របស់​មិត្តភក្តិ​ឈ្មោះ សេង ភេទ​ប្រុស ស្ថិតនៅ​ភូមិ​សំបួរ​ដែរ ដែលមាន​ចំងាយ​ពីឃ្លាំង​ប្រហែល​១០០​ម៉ែត្រ ដើម្បីឱ្យជូន​ទៅ​អូស​រថយន្ត​របស់​ថៅកែ​ដែល​ខូច​នៅ​ម្តុំ ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍។ 

    ពេលទៅដល់​មិនបាន​ជួប​ឈ្មោះ សេង ទេ តែជួប​ប្រពន្ធ​របស់គេ (​សេង​) រួច​ជនរងគ្រោះ​ក៏បាន​ឈរ​និយាយ​លេង​ជាមួយ​អ្នកស្នាក់នៅ​បន្ទប់​ជួលក្បែរ​នោះ ហើយ​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​ឈ្មោះ អ៊ាង ចេក ដើរចូល​បន្ទប់​ជួល​របស់​ឈ្មោះ សេង និង​បាន​បិទទ្វារ​ទៀតផង ឃើញដូចនេះ​ជនរងគ្រោះ​ក៏បាន​ដើរទៅ​គោះទ្វារ​បន្ទប់​ជួល​របស់​ឈ្មោះ សេង។ 

    ពេលនោះ​ប្រពន្ធ​របស់​ឈ្មោះ សេង បាន​បើកទ្វារ រួច​ជនរងគ្រោះ​បាន​និយាយថា "អាណា​ធ្វើ​អី​ធ្វើទៅ" ធ្វើឱ្យ​ជនសង្ស័យ​ខឹង​ក៏​រករឿង​ជនរងគ្រោះនិង​វាយ​ជនរងគ្រោះ​បី​ដៃ រួច​ជនរងគ្រោះ ក៏បាន​ចាប់​ជនសង្ស័យ​ផ្ទប់​ទៅ​ជញ្ជាំង ហើយក៏​លែង​វិញ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ បាន​ស្ទុះ​ទៅយកកាំបិតប៉័ងតោ​នៅក្នុង​បន្ទប់​ជួល​ក្បែរ​នោះ​កាប់​ទៅលើ​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ដៃ​ខាងស្តាំ​ង​ដេរ​ចំនួន​៨​ថ្នេរ, ​ដៃ​ខាង​ស្វែង​ដេរ​ចំនួន​៣​ថ្នេរ និង​ក្បាលដេរ​ចំនួន​២​ថ្នេរ។ 

    បន្ទាប់មក​ក៏មាន​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលដ​ង្កោ​តាម​នីតិវិធី​ច្បាប់។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើ​ម្បី​​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16