ក្រុងមួយនៅវៀតណាមគ្រោងណែនាំប្រជាជនឱ្យដើរទៅធ្វើការព្រោះស្ទះចរាចរណ៍ងងឹតមុខពេក

    ​រដ្ឋបាល​ក្រុង​ហូជីមិញ​នឹង​ពិចារណា​ស្នើ​ដល់​ប្រជាជន​របស់ខ្លួន​ជាពិសេស​បុគ្គលិក​សាធារណៈ ឱ្យ​ដើរទៅ​សាលា​ឬ​កន្លែង​ការងារ​របស់ខ្លួន​ដើម្បី​ចូលរួម​ទប់ស្កាត់​ការកកស្ទះ​ចរាចរណ៍​។​

​    ​អនុប្រធាន​សាលាក្រុង​លោក Le Van Khoa បាន​ណែនាំ​បែបនេះ នៅ​ការជួបជុំ​មួយ​កាលពី​ថ្ងៃ​សុក្រ​យ៉ាង​ដូច្នេះ​ថា អ្នករស់នៅ​ទីក្រុង​គួរ​ដើរ​ប្រសិនបើ​ពួកគេ​រស់នៅ​ពីសា​លា​ឬ​កន្លែងធ្វើការ ៣ គីឡូម៉ែត្រ​។​

​    ​លោក Khoa បាន​ដាក់សំណើ​របស់គាត់​ដើម្បី​ទទួល​ការឆ្លើយតប​ពី​គណៈប្រតិភូ​ដែល​បាន​ជួបជុំ ដែលជា​អ្នកតំណាង​មន្ទីរ​សាលាក្រុង​និង​ទីភ្នាក់ងារ និង​រដ្ឋបាល​សង្កាត់​ជាន់ខ្ពស់ និង​ទទួលបាន​ការបោះឆ្នោត​គាំទ្រ ១០០ ភាគរយ​។​

​    ​លោក​អនុប្រធាន​បាន​និយាយថា ការដើរ​ជួយ​ដល់​ប្រជាជន​ជំរុញ​សុខភាព​របស់​ពួកគេ​និង​កាត់បន្ថយ​ចំណាយ​លើ​សេវាសាធារណៈ ខណៈ​ការធ្វើ​បែបនេះ​ក៏​ជួយ​ដល់​សង្គម​ដូចជា​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​ការបំពុល​បរិស្ថាន​៕

ប្រភព៖វៀតណាម

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16