adverise with khmeread Moto

ប៉ូលិសឃាត់ខ្លួនបុរសជនជាតិគ្រឹងម្នាក់ពីបទឆបោកយកម៉ូតូ

  រតនគិរី ៖  បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ឡាបានសៀក ចាប់ខ្លួននៅថ្ងៃទី ០២ធ្នូឆ្នាំ១៥ វេលាម៉ោង ១១និង៣០ នាទីបន្ទាប់ពីបានធ្វើសកម្មភាពឆបោកយកម៉ូតូម៉ាកវេវ១ គ្រឿង ពីបុរសម្នាក់នៅចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
    ប៉ូលិសប៉ុស្តិ៍ឡាបានសៀកបានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងរាយការណ៍ពីជនរងគ្រោះឈ្មោះ កើន ប្រងីវ ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិគ្រឹង រស់នៅភូមិ តាកាប់ ឃុំតាអង ស្រុកកូនមុំ ភ្លាមកម្លាំងស្រុកនិង កម្លាំងប៉ុស្ដិ៍ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មេាះ​ ធុង​ ធើល​ ភេទប្រុស អាយុ​ ៣០ ឆ្នាំ​ ជនជាតិ​គ្រឹង​ មុខរបរធ្វើចំការ រស់​នៅ​ភូមិ​ចាគ្រៀង​ ឃុំ​កិះចុង​ ស្រុក​បរកែវ​ ។
    ប៉ូលិសបន្តថា ជនសង្ស័យរូបនេះបានខ្ចីម៉ូតូ ជនរងគ្រោះជិះមួយភ្លែត រហូតដល់រយៈពេល ៥ ថ្ងៃ ហើយក៏មិនបានយកម៉ូតូនោះទៅឲ្យម្ចាស់គេវិញទេ បែរជាយកទៅ លក់ឲ្យគេទៅវិញ ទើបសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនតែម្ដង ។
    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ នៅប៉ុស្តិ៍សង្កាត់ឡាបានសៀក ក្រុងបានលុង ដើម្បីបំពេញបែបបទសំណុំរឿងតាមនិតិវិធី ៕

adverise with khmeread

មតិយោបល់