adverise with khmeread 1

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ក្នុង​ទន្លេមេគង្គ​ក្រោម

     ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹក​ក្នុង​ទន្លេមេគង្គ​ក្រោម​ស្តិ​ត​ក្នុងភូមិ​កោះនរា​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៦​។​
    សព​យុវជន​ខាងលើ​ឈ្មោះ​លឹម វិសាល​អាយុ​១៨​ឆ្នាំ​ស្នាក់​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ជំងឺ​សតិ​មិនល្អ​ទៅ​ដេកពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ​ហើយ​ចេញ​បាត់​ពី​ពេទ្យ​កាលពី​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​។​
    លុះ​ព្រឹក​ថ្ងៃទី​២៦ មករា​ក៏​ឃើញ​អណ្តែត​ទឹកទន្លេ​តែម្តង​។​សព​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ឫស្សី​ស្រស់ ខណ្ឌ​ច្បារអំពៅ ៕

adverise with khmeread

មតិយោបល់