ចង់ចេះធ្វើត្រសក់ជ្រក់ឆ្ងាញ់? អនុវត្តវិធីងាយៗទាំងអស់នេះ

    ​* គ្រឿងផ្សំ​
​    ​- ត្រសក់ ៣,៥ គីឡូក្រាម (​តូចៗ ខ្ចីៗ​)
​    ​- អំបិល កន្លះ​កូនចាន​ចង្កឹះ​
​    ​- ស្ករស ២ ខាំ​
​    ​- ទឹក កន្លះ​លីត្រ​
​    ​- ម្ទេស ៧ ផ្លែ (​តាម​ចំណូលចិត្ត​)
​    ​- ខ្ទឹមក្រហម ៣ ដុំ​
​    ​- ខ្ទឹមស ១០-១៥ កំពឹស​
​    ​- ទឹកត្រី ១/៣ កូនចាន​ចង្កឹះ​
​    ​- ទឹកស៊ីអ៊ីវ ១/៣ កូនចាន​ចង្កឹះ​

​    ​* របៀប​ធ្វើ 
​    ​យក​ត្រសក់​កាត់​ក្បាល កាត់​កន្ទុយ​ចេញ លាង​ទឹក​ឱ្យ​ស្អាត (​បើ​ធំ ពុះ​ជា​ពីរ​) រួច​យកមក​ក្រឡុក​ជាមួយ​អំបិល​រហូតដល់​ទន់ (​ក្រឡុក​កន្លះ​ម៉ោង​ម្តងៗ ប្រហែលជា ២​ទៅ​៣​ម៉ោង​)​។ យក​ត្រសក់​ដែល​ក្រឡុក​អំបិល​រួច ទៅ​ពូត​ឱ្យចេញ​ទឹក​អស់ ឱ្យ​ស្វិត និង​ស្ងួត​ល្អ (​ដាក់​ត្រសក់​ក្នុង​កញ្ច្រែង រួច​យក​វត្ថុ​ធ្ងន់ៗ​មក​ចង្ក​ត់ ប្រហែលជា ២​ទៅ​៣​ម៉ោង​)​។​

​    ​ដាក់​ស្ករ ក្នុង​ឆ្នាំង ដាក់​ទឹក​បន្តិច រំងាស់​ឱ្យ​ស្ករ​ឡើង​ពណ៌​ជើង​អង្ក្រង រួច​ដាក់​ទឹក​ដែល​នៅសល់​ចូល ដាំ​ឱ្យ​ពុះ ទុកអោយ​ត្រជាក់​។ យក​ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ទៅបុក ឬ កិន​ឱ្យ​ម៉ដ្ត​។ យក​ត្រសក់​ដាក់​ក្នុង​ចានដែក លាយ​គ្រឿង​បុក ទឹកត្រី ទឹកស៊ីអ៊ីវ ច្របល់​ចូលគ្នា​ឱ្យ​សព្វ (​ដាក់​ប៊ីចេង តិចៗ​ក៏បាន​) រួច​ដាក់​ទឹក​ស្ករ​ចូល ច្របល់​ឱ្យ​សព្វ​ល្អ សឹម​យកទៅ​តម្រៀប​ក្នុង​ក្រឡ​កែវ​ឱ្យ​ពេញ ចាក់ទឹក​ជ្រក់ចូល គ្រប​គម្រប​ឱ្យ​ជិត យកទៅដាក់​ហាលថ្ងៃ ២​ទៅ​៣​យប់​ជាការ​ស្រេច​។​

​    ​បញ្ជាក់​៖ ក្រោយ​ដាក់​ហាលថ្ងៃ​រួច យកមក​ទុក​ក្នុងផ្ទះ ១​យប់​ទៀត រួច​ដាក់​ក្នុង​ទូទឹកកក (​កន្លែង​អត់​កក​) អាច​ទុក​ទទួលទាន​បាន​ច្រើន​ខែ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត