សង្ស័យ​ប្តី​ជា​អ្នក​សម្លាប់ រួច​យក​សព​ទៅ​ចងក

    ពោធិ៍សាត់ ​៖ នារី​វ័យក្មេង​ម្នាក់ ត្រូវបាន​សាច់ញាតិ និង​ប្រជាពលរដ្ឋ​ប្រទះឃើញ ចងក សម្លា​ប់ខ្លួន ជាមួយ​សារុង​ពណ៌​ក្រហម ជាប់​នឹង​ជញ្ជាំង​នៅលើផ្ទះ​ដែល​ករណីនេះ ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា អាច​អំពើ​ឃាតកម្ម ហើយ​ជនសង្ស័យ​ជា​ប្តី​ជា​អ្នកប្រព្រឹត្ត​។​

    ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្ញើ​ល ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​បួរ​ស្រ​ង៉ែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។​ ហើយប៉ូលិសបានដា​ក់ការសង្ស័យទៅប្តីជនរងគ្រោះនៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧​ បន្ទាប់ពីបុរសរូបនោះបានរត់គេចខ្លួនបាត់​។

    ប៉ូលិស​និយាយថា នារី​រងគ្រោះ​ឈ្មោះ ណា​ង ម៉ា​រី អាយុ​១៩​ឆ្នាំ, មាន​ប្តី​ឈ្មោះ គង់ ជីវ អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ​ក្រោយពេល​កើតហេតុ ប្តី​របស់​នារី​រងគ្រោះ បាន​រត់គេចខ្លួន​បាត់​ហើយ​នៅពេល​កម្លាំង​សម​ត្ថកិច្ច​បាន​ទៅដល់ ឃើញថា សាកសព​របស់​នារីរ​ង​គ្រោះ ខុសប្លែក​គួរ​ឱ្យ​សង្ស័យ រួច​បាន​សុំឱ្យ​ក្រុ​មគ្រួសារ​សព​រក្សាទុក រង់ចាំ​ជំនាញ​ខេត្ត និង​បុគ្គលិក​ពេទ្យ ពិនិត្យ​រក​មូលហេតុ​ឱ្យបាន​ច្បាស់​លា​ស់​។​

    បន្ទាប់មក​កម្លាំង​ជំនាញ​ខេត្ត និង​បុគ្គលិក​ពេទ្យ បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព ឃើញថា សាកសព​នារី​រងគ្រោះ មិនមែន​ចងក សម្លាប់​ខ្លួនឯង​ប្រាកដ​ទេ គឺ​ស្លា​ប់​ដោយសារ​ករណី​ឃាតកម្ម បណ្តាលមកពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​។ ​សាកសព​នារី​រងគ្រោះ​បានប្រគល់​ដល់​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16