1

Falcao៖ មិនសូវ​បាន​លេង​គួរតែ​បន្ទោស​ទម្រង់​លេង​អន់​មិនមែន​បញ្ហា​របួស​ឡើយ​

​ខ្សែប្រយុទ្ធ​ក្រុម​តោ​ខៀវ Chelsea កីឡាករ Radamel Falcao បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការមិនសប្បាយចិត្ត​រប​ស់​គាត់​ដោយសារ​មិនសូវ​បាន​លេង ហើយ​រូបគេ​ជឿថា​បញ្ហា​នេះ​គួរតែ​បន្ទោស​ទម្រង់​លេង​អន់​មិនមែន​របួស​ឡើយ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​បាន​ផ្លាស់​មក​ក្លឹប Chelsea កាលពី​រដូវក្តៅ​មុន​បន្ទាប់ពី​ចំណាយពេល​មួយ​រដូវ​កាល​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United និង​រកបាន​បួន​គ្រាប់​ឲ្យ​បិសាច​ក្រហម​។​

​ទោះជា​យ៉ាងណាក៏ដោយ Falcao នៅតែ​ទទួលផល​លំបាក​ដូច​មុនដ​ដែលជា​មួយក្រុម Chelsea បន្ទាប់ពី​រូបគេ​រកបាន​តែមួយ​គ្រា​ប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន ១១ លើក​ឲ្យ​ក្រុម​ជើងឯក Premier League មួយ​នេះ ហើយ​រូបគេ​បាន​សម្រក់​ទឹកភ្នែក​ដោយសារ​មិនសូវ​បាន​លេង​ឲ្យ​ក្លឹប​។​

Radamel Falcao បាន​ប្រាប់​សារព័ត៌មាន Semana ថា "​ខ្ញុំ​ជា​ពីរ​បួស​ជង្គង់​ហើយ​។ បញ្ហា​នោះ​គឺ​ខ្ញុំ​មិនមាន​ឱកាស​លេង​ឲ្យ​ក្រុម​សោះ​ដើម្បី​ទទួលបាន​ជំនឿ​ចិត្ត​និង​ភាព​សកម្ម​ម្តងទៀត​។ ប្រសិនបើ​ខ្ញុំ​លេង​បាន​ទៀងទាត់​នោះ អ្នក​នឹងមិន​និយាយ​រឿងនេះ​ឥឡូវ​ឡើយ​"​។

​រូបគេ​បាន​បន្តទៀតថា "​ខ្ញុំ​មិន​ព្យាយាម​មិន​ធ្វើ​ឲ្យ​ឯង​ចុះខ្សោយ​ទេ​។ មាន​មនុស្ស​ច្រើន​និយាយ​ពី​ខ្ញុំ ប៉ុន្តែ​ពួកគេ​ក៏​និយាយ​រឿង​វិជ្ជមាន​ផងដែរ និង​ខ្ញុំ​ព្យាយាម​ស្វាគមន៍​សារ​ទាំងនោះ ព្រោះ​ពួកវា​ជំរុញ​ទឹកចិត្ត​របស់ខ្ញុំ​ហើយ​វា​ក៏​ជា​អ្វីដែល​ខ្ញុំ​កំពុង​ត្រូវការ​ដែរ​"៕

Falcao ក៏បាន​ទទូច​ពី​បញ្ហា​របួស​របស់គាត់​ប​ច្ចុ​ប្បន្ន​មិនបាន​ជាប់ទាក់ទង​នឹង​ជង្គង់​របស់គាត់​ទៀតឡើយ ហើយ​វា​មិនគួរ​ឡើយ​ដែល​ទុក​គាត់​ឲ្យ​នៅក្រៅ​ទីលាន​បែបនេះ បើទោះជា​គ្រូបង្វឹក Guus Hiddink បាន​អះអាងថា​បញ្ហា​របួស​គឺ​ធ្ងន់ធ្ងរ​ណាស់​។​

​គាត់​បាន​និយាយថា "​អ្នក​រាល់គ្នា​មាន​សិទ្ធិ​បញ្ចេញមតិ​របស់ខ្លួន​ប៉ុន្តែ​ខ្ញុំ​គិតថា អ្នកសារព័ត៌មាន​គួរតែមាន​ទំនួល​ខុសត្រូវ​ជាង​មុន​។ ពួកគេ​នៅ​ខ្វះ​វី​ជ្ជា​ជីវៈ​នៅឡើយ​។ សព្វថ្ងៃនេះ​ពួកគេ​មិន​ស្វែងរក​ប្រភព​ដើម្បី​បញ្ជាក់​ព័ត៌មាន​ឡើយ ហើយ​និយាយ​តែ​រឿង​ដែល​មិន​ពិត​។ រឿង​មួយ​ដែល​ពួកគេ​មិនទាន់​និយាយ​នោះ​គឺ កីឡាករ Falcao នឹង​លេង​ឲ្យ​ក្រុម​មួយ​នៅក្រៅ​ភពផែនដី​"៕

ប្រភព៖ ហ្គោល

មតិយោបល់