ប្រធានក្រុមហ៊ុន Samsung ត្រូវបានដាក់ឃុំក្នុងគុកតូចចង្អៀតជាមួយពូកតូចមួយសម្រាប់គេងតែប៉ុណ្ណោះ!

    ​តាម​បទបញ្ជា​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ មហាសេដ្ឋី​ប្រាក់​ពាន់​និង​ប្រធាន​ក្រុមហ៊ុន Samsung លោក Lee Jae-Yong ឥឡូវ​ត្រូវ​បានដាក់​ក្នុង​គុក​ទំហំ ៦ ម៉ែត្រ​បួន​ជ្រុង​មានតែ​ពូក​តូច​មួយ​ដាក់​ផ្ទាល់​ឥដ្ឋ​ប៉ុណ្ណោះ​។​

​    ​មន្ទីរឃុំឃាំង Seoul Detention Centre របស់លោក Lee ស្នាក់នៅ​គឺ​នៅ​ដាច់ដោយឡែក​ពី​គេ ព្រោះ​គាត់​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ទាក់ទង​នឹងនរ​ណា​ឡើយ​។ ខណៈដែល​មិនមាន​កន្លែង​ងូតទឹក គុក​នោះ​មានតែ​បង្គន់​មួយ​នៅ​ជ្រុង​គុក​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​    ​លោក Lee វ័យ ៤៨ ឆ្នាំ​ជា​មេដឹកនាំ​ទី​បី​ក្នុង​ក្រុមហ៊ុន​ត្រូវបាន​ចោទប្រកាន់​បទ​សូកប៉ាន់ កេង​បន្លំ​ថវិកា និង​បំពាន​សម្បថ និង​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​បំផុត ដោយ​បច្ចុប្បន្នកំពុង​ត្រួត​ពិ​និ​ត្រ​សំណុំរឿង​ដោយ​តុលាការ​ធម្មនុញ្ញ​។​

​    ​វា​ជា​ករណី​តែមួយ ដែលនាំឱ្យ​លោកស្រី Park Geun-Hye ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​ដក​អំណាច​ដើម្បី​ធ្វើការ​ចោទប្រកាន់​ទោស​។ តុលាការ​រកឃើញថា​គាត់​បាន​សូកប៉ាន់​ប្រាក់ ៣៧,២ លាន​ដុល្លារ​ទៅ លោកស្រី Park Geun-Hye និង​មិត្ត​ជិតស្និទ្ធ​របស់គាត់ គឺ​លោកស្រី Choi Soon-Sil​។​

​    ​យ៉ាងណាមិញ​លោក Lee Jae-Yong បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទៅនឹង​រឿងអាស្រូវ​នេះ​។ រដ្ឋអាជ្ញា​នឹងមាន​ពេល ១០ ថ្ងៃ​ទៀត​ដើម្បី​ប្រមូល​ភ័ស្ដុតាង​ធ្វើការ​ចោទប្រកាន់ បន្ទាប់ពី​តុលាការ​មួយ​នឹង​ផ្តល់នូវ​សេចក្តីសម្រេច​ក្នុង​រយៈពេល​បី​ខែ​ទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16