រត់​ម៉ូតូឌុប​សុខៗ ធ្វើ​ចោរឆក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ផ្លូវ​ណត​ប្រ៊ី​ត ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខបន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​តាមផ្លូវ នៅ​ថ្ងៃទី១៨ ​កុម្ភៈ​ ២០១៧ វេលា​ម៉ោង​៧​ និង​២០​នាទី​យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ខេ​ម វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សន កញ្ញា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៨.​ច ផ្លូវ​K4A  ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ (​របួស​ស្បែកក្បាល​ខាងឆ្វេង​)​។​

    សម្ភារៈ​ដកហូត​ទូរ​សព្ទ័​ដៃ​០១​គ្រឿង ​(​ប្រគល់​ឱ្យ​ជនរងគ្រោះ​វិញ​) ​និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៥ ពាក់​ស្លាកលេខ ភ្នំពេញ 1A-3545 (​របស់​ជនសង្ស័យ​)។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន ដល់​ចំណុច​ខាងលើ ស្រាប់ តែមាន​ជនសង្ស័យម្នាក់​ជិះ​ម៉ូតូ​ចំនួន ០១​ គ្រឿងមក​ជិត​ជនរងគ្រោះ​រួច​ធ្វើ​សកម្មភាព ឆក់យក​ទូរ​ស័ព្ទដៃ​ពី​ជន​រង​ទុក​ក្នុង​ម៉ូតូ​ខាងមុខ បាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​បណ្តាលឱ្យ​ម៉ូតូ​ជនសង្ស័យ​ដួល​ម៉ូតូ។​

    ពេលនោះ កម្លាំ​ង​ល្បាត​របស់​ប៉ូលិស​ខណ្ឌ​សែន​សុខ បានធ្វើ​ល្បាត​ដល់​ចំណុចកើតហេតុ​ក៏បាន​នាំខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរនៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16