ទិញ​ថ្នាំញៀន​មក​លក់​បន្ត​ត្រូវ​ប៉ូលិស​ស្រុក​អង្គស្នួល​វ៉ៃខ្នោះ​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ការជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ករណី​ទី​៩១ នា​ថ្ងៃទី​១៨​ កុម្ភៈ ​២០១៧ វេលា​ម៉ោង​១០ ​និង​៣០​នាទី យប់​នៅ​ចំណុច​ក្លោងទ្វា​វត្ត​ចំបក់ ​ភូមិ​ទួល​ត្នោត ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ មាន សុភា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជន​​ជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ភូមិ​ចំការ​ដូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​ ​វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ក្រាម​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE សង្ស័យ​សារធាតុ​ញៀន​០៤​កញ្ចប់​តូច​ និង​ថង់​សម្រាប់​ប្រើប្រាស់​រួច​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​ប៉ូលិស​ស្រុក​អង្គស្នួល​បានទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យម្នាក់ និង​ថ្នាំញៀន​០៤​កញ្ចប់។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ខាងលើ បាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ខ្លួន​ទិញ​ពី​ឈ្មោះ​ កេ​ម ភេទ​ប្រុស​ អាយុ​ប្រហែល​៣៣​ឆ្នាំ​នៅ​ភូមិ​តាប៉ាង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ក្នុងតម្លៃ​៣៥$)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អ​ង្ដ​ស្នួល​ដើម្បី​បន្ត​តាម​នីតិវិធី​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16