adverise with khmeread Xxl header picture 1 970 80

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​ដែល​នឹង​មកដល់​នៅ​ឆ្នាំ​២០១៦​នេះ មាន​អ្វីខ្លះ​?

    ​មាន​ស្មា​ត​ហ្វូ​ន​អ្វីខ្លះ​ដែល​នឹង​មកដល់​ឆ្នាំនេះ​? យើង​បានដឹងហើយថា​ឆ្នាំ​២០១៦​ច្បាស់​ជាមាន​អ្វីដែល​ថ្មី​ហើយ​ប្លែក​។ មាន​ក្រុមហ៊ុន​បង្កើត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ច្រើនណាស់ កំពុង​ផលិត​នូវ​ទូរស័ព្ទដៃ​ខ្លួន​សម្រាប់​ឆ្នាំនេះ​។ តែ​ឥឡូវ​យើង​ក្រឡេកមើល​ក្រុមហ៊ុន​ធំៗ​ចំនួន​៥ ដែល​នឹង​បង្កើត​នូវ​ស្មា​ត​ហ្វូ​ន​សុទ្ធសឹងតែ​ជា​ទូរស័ព្ទដៃ​ដែល​មិនអាច​ឃ្លាតឆ្ងាយ​បាន ដែល​ទូរស័ព្ទដៃ​ទាំងនោះ​មាន​៖

​    ​១. iPhone 7
​    ​iPhone ដែលជា​ទូរស័ព្ទដៃ​សឹង​តែមួយ​ពិភពលោក​ស្គាល់​និង​ប្រើប្រាស់ ជា​ទូរស័ព្ទ​នៃ​ការចាប់ផ្ដើម​ក្នុង​កិច្ចការ​នានា​ប្រចាំថ្ងៃ​។                                                                                   ​​    ​
​    ​Apple មិនបាន​ធ្លាយ​រឿង​ទូរស័ព្ទដៃ iPhone 7 ច្រើន​នោះទេ តែមាន​ពាក្យ​ចចាមអារ៉ាម​ថា​ទូរស័ព្ទដៃ​របស់ Apple នឹង​កាន់​រឹងមាំ​និង​មិន​ជ្រៀប​ទឹក​នោះទេ​។ ចំពោះ Screen Resolution ក៏មាន​ភាពប្រសើរឡើង​ជាង​មុន​ដែរ ខណៈ​ប្រភព​ខាងក្នុង​បានស្នើ​សុំ​ឲ្យ Apple មិនបាច់​ដាក់​ឲ្យ​មាននូវ​រន្ធ​ដោត​កាស​នៅលើ​ទូរស័ព្ទដៃ iPhone 7 នោះទេ​។ យើង​នឹង​ទទួល​ព័ត៌មាន​បន្ថែមទៀត​នៅពេលដែល​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ថ្មី iOS 10 ប្រកាស​នៅ​រដូវក្ដៅ​ខាងមុខ​។​

​    ​២. Sony Xperia Z6
​    ​Sony Xperia Z6 អាច​នឹង​ស្ដារ​មុខមាត់​ថ្មី​ឲ្យ​ក្រុមហ៊ុន Sony ឡើងវិញ ខណៈ​ទូរស័ព្ទដៃ​ខ្លួន​មាន​ទីផ្សារ​តិច​និង​ដូចជា​មិនសូវ​ត្រូវប៉ាន់​សោះ​។ Sony ថ្មី​នេះ​នឹង​មើលទៅ​ល្អ​និង​ពោល​ពេល​ទៅដោយ​អំណាច​នៅលើ​ទីផ្សារ​ម្ដងទៀត​។​


​    ​
​    ​អ្វី​ទៅ​ដែល​យើង​នឹង​រំពឹងទុក​ក្នុង​ឆ្នាំ​២០១៦​នៃ​ទូរស័ព្ទដៃ​មួយ​នេះ​? Xperia Z6 នឹងមាន​បច្ចេកវិទ្យា​ថ្មី 3D Touch ដែល​ដូច​ទៅនឹង​បច្ចេកវិទ្យា​ថ្មី​របស់ iPhone ដែរ​។ ហើយ​ទូរស័ព្ទដៃ​នេះ​នឹងមិន​ចោល​ប្រពៃណី​របស់ខ្លួន​នោះទេ នោះ​គឺ​រូបរាង​នៅតែ​ដដែល​រហូត ខណៈ​ទូរស័ព្ទដៃ​នេះ​ប្រហែលជា​មិន​ជ្រាប​ទឹក​ផងដែរ​។​

​    ​៣. Samsung Galaxy S7
​    ​មនុស្ស​ជាច្រើន​ត្រៀម​ភ្នែក​ចាំមើល​នូវ​ទូរស័ព្ទដៃ Samsung Galaxy S7 ដែល​នឹង​ប្រជែង​ជាមួយ Apple ក្នុង​ឆ្នាំ​២០១៦​នេះ​។ យើង​បានដឹង​រួចមកហើយ​នូវ​ត្រកូល Edge របស់ Samsung ដែលមាន​ការពេញនិយម​និង​កោតសរសើរ​ពី​សំណាក់​អ្នកប្រើប្រាស់​ទៅលើ​ការ​រចនា​រូបរាង​របស់​វា​។ Samsung ជារឿយៗ​តែងតែ​បង្ហាញ​វត្តមាន​ខ្លួន​ក្នុង​កម្មវិធី Mobile World Congress គ្រប់ពេល ប៉ុន្ដែ​មាន​ពាក្យ​ចចាមអារ៉ាម នឹងមាន​នូវ Galaxy S7 ក្នុងពេល​ឆាប់ៗ​ក្នុងឆ្នាំនេះ​។​

​    ​៤. LG G5
​    ​យើង​បានឃើញ​ហើយ​នូវ​ការប្រសើរ​ឡើង​នូវ​ទូរស័ព្ទដៃ LG G4 ដែល​បានចេញ​ក្នុង​ឆ្នាំ​២០១៥ ដូច្នេះ​ក្រុមហ៊ុន LG ដែលមាន​ស្ដង់ដារ​ខ្ពស់​នេះ​មាន​អ្វី​បន្ដទៀត​បន្ទាប់ពី LG G4 នេះ​? នោះ​គឺ LG G5​។​

​    ​LG G5 នឹង​អាច​ចេញ​នៅ​ខែកុម្ភៈ​នេះ​ឬ​ខែ​មិនា នេះ​បើតាម​ការ​បែកធ្លាយ​ពី​អ្នកផ្គត់ផ្គង់​។ ហើយ​ទូរស័ព្ទដៃ​ជំនាន់​ក្រោយ​មួយ​នេះ​នឹង​មានការ​ប្រសើរឡើង​ខ្លាំង​ទាំង ដងខ្លួន កាមេរ៉ា ហើយ​អ្វីដែល​ពិសេស​វា​មាន​មុខងារ​មួយ​ឈ្មោះថា iris scanner ដែល​មុខងារ​នេះ​អ្នក​អាច​ដោះ​សោរ​ទូរស័ព្ទដៃ​ដោយ​គ្រាន់តែ​សម្លឹងមើល​វា​តែប៉ុណ្ណោះ​។​

​    ​៥. HTC One M10
​    ​HTC One M10 នឹង​មើលទៅ​កាន់តែ​ស្ដើង ហើយក៏​មានការ​រំពឹង​ទុក​ថា​នឹង​ចេញ​នៅ​រដូវក្ដៅ​ខាងមុខ​ដូចគ្នា​ដែរ​។ ចំពោះ​លក្ខណៈពិសេស​របស់​វា​នោះ​គឺ​ការ​សាក​ថ្ម​តាមរយៈ Wireless ហើយ​ចំពោះ Screen resolution របស់​វា​មាន​ទំហំ 1080 គុណ​នឹង 1920៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់