adverise with khmeread 1

HyunA បង្ហើប​ឲ្យ​ដឹងថា​តើន​រណា​ជា​មេ​បង្កបញ្ហា​ក្នុង​ក្រុម 4Minute

​នាង HyunA បានបញ្ជាក់​ប្រាប់ថា​រូបនាង​នេះហើយ​គឺជា​មនុស្ស​ម្នាក់​ដែល​ពិបាក​ជាងគេ​ក្នុង​ក្រុម 4Minute​។​

​នាង HyunA ដែល​បាន​ថតរូប​ក្នុង​ឈុត​សម្លៀកបំពាក់​មង្គលការ​ជាមួយនឹង​តួអង្គ​កំពូល​វីរៈបុរស Deadpool ក្នុង​គ្រប​ទំព័រ​ទស្សនា​វ​ដ្តី​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវ​កិ​ត្ត​យស​ក្នុង​កម្មវិធី Section TV នៃ​ទូរទស្សន៍ MBC ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ២៤ ខែមករា​នា​កន្លងមក​។​

​ពេលដែល​ចោទ​ជា​សំណួរ​ពី​នាង​ថា​តើ​អ្នកណា​ដែល​តែងតែ​បង្កបញ្ហា​ច្រើនជាងគេ​ក្នុង​ក្រុម 4Minute នាង​បានបញ្ជាក់​ប្រាប់ថា "​គឺ HyunA ខ្ញុំ​ត្រូវតែ​រស់​ពឹង​លើ​ឈ្មោះ​កាច​នេះ​។ ខ្ញុំ​គឺជា​អ្នក​ពូកែ​បង្កបញ្ហា​ជាងគេ​"​។

"​ពេលដែល​ខ្ញុំ​ឆ្លុះកញ្ចក់ ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​ប្រើប្រាស់​គ្រឿងសំអាង​មក​តែង​ឱ្យ​ស្លូត​បន្តិច​ហើយ​ចាប់ពី​ឥឡូវនេះ​"​។ នាង​បាន​បន្ថែមទៀតថា "​បន្ទាប់ពី​ខ្ញុំ​បានធ្វើការ​តុបតែង​ខ្លួន​រួចរាល់ ខ្ញុំ​គិត​មកលើ​ខ្លួនឯង​យល់ឃើញថា​មានអី​ល្អ​ដែរ​ទេតើ​"៕

adverise with khmeread

មតិយោបល់