adverise with khmeread 1

បំបាត់​ឈឺក្បាល​ក្នុងពេល​តែ ៣ នាទី​ដោយ​ប្រើ​កន្សែង​ម៉ាស្សា

​    ​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា វិធីសាស្ត្រ​បំបាត់​ការឈឺ​ក្បាល​ដោយ​ប្រើ​កន្សែង​គឺជា​ជម្រើស​ត្រឹមត្រូវ​បំផុត​សម្រាប់​អ្នក ប្រសិនបើ​អ្នក​ឈឺក្បាល និង​មិន​ចង់​ប្រើ​ថ្នាំ​មកជួយ​។​

​    ​ជាទូទៅ ការ​ម៉ាស្សា​ក្បាល​នឹង​ជួយ​ធ្វើឱ្យ​ធូរស្រាល​យ៉ាង​ឆាប់រហ័ស​ពី​អាកា​រៈ​ស្ត្រេ​ស៍​និង​តានតឹង​អារម្មណ៍ បន្ថយ​ការឈឺ​ក្បាល​និង​រោយ​ភ្នែក ផ្តល់​ថាមពល​ឱ្យ​អ្នក​សាជាថ្មី និង​ផ្តល់​អារម្មណ៍​សុខភាព​ល្អ​ដល់​អ្នក​ឡើងវិញ​។ ការ​ម៉ាស្សា​នាំមក​នូវ​អុកស៊ីសែន និង សារធាតុចិញ្ចឹម​សំខាន់ៗ​ដល់​ស្បែក​។ វា​ក៏​ជួយ​កម្ចាត់​ជាតិពុល និង​រក្សា​រូបរាង​របស់​អ្នក​ឱ្យ​ក្មេង​ជាង​វ័យ​ផងដែរ​។

​    ​អ្នកជំនាញ​បាន​ណែនាំ​ឱ្យប្រើ​វិធីសាស្ត្រ​ម៉ាស្សា​ក្បាល​ដោយ​ប្រើ​កន្សែង​ដើម្បី​បំបាត់​ការឈឺ​ក្បាល​។ ការ​ម៉ាស្សា​ជាមួយ​កន្សែង​នឹង​ជួយ​លំហូរ​ឈាមមាន​ប្រសិទ្ធ​ភាពល្អ​ក្នុង​តំបន់​ក្បាល និង​ក​។ មួយវិញទៀត ការ​ម៉ាស្សា​ក្បាល​ក៏​ជា​វិធី​ដ៏​រីករាយ​ផងដែរ​។

​    ​ខាងក្រោម​នេះ​គឺជា​វិធី​ម៉ាស្សា​ក្បាល​ដោយ​ប្រើ​កន្សែង​ឱ្យបាន​ត្រឹមត្រូវ​៖
​    ​* ដំបូង ជ្រើស​កន្សែង​ឱ្យបាន​ត្រឹមត្រូវ​។ វា​គួរ​ជា​កន្សែង​ស្អាត​និង​ទន់​។​
​    ​* យក​កន្សែង​ទ្រាប់​ឱ្យ​រាង​ក្រាស់​នៅ​ពីក្រោម​ក្បាល រួច​យក​កន្សែង​មួយទៀត​លា​ពីលើ​មុខ​ហើយ​យកដៃ​ទាំងពីរ​សង្កត់​ឱ្យបាន​ខ្លាំង​។​
​    ​* រួច​បត់​កន្សែង​បី​បួន​តង់​ដាក់​ពីក្រោម "​ក​" រួច​ទាញ​ឡើងលើ​ឱ្យ​រាង​ខ្លាំង​បន្តិច បន្ទាប់មក​ដាក់​លើ​ស្មា​ទាញ​វា​ចុះក្រោម​ឱ្យ​ខ្លាំង​ដូចគ្នា​។ (​មើល​ក្នុង​រូបភាព​)
​    ​* ការ​ម៉ាស្សា​បែបនេះ​គឺ​គ្រប់គ្រាន់​ល្មម​ក្នុងការ​បន្ថយ​ការឈឺ​ក្បាល​របស់​អ្នក​។ ការ​ម៉ាស្សា​នេះ​គួរ​ធ្វើ​យ៉ាងយូរបំផុត ៥ នាទី​។ រួច​បន្ទាប់មក​សម្រាក ១០ នាទី ហើយ​ម៉ាស្សា​បែបនេះ​ម្តងទៀត ប្រសិនបើ​ការឈឺ​ក្បាល​នៅ​មិនទាន់​បាត់​ទេនោះ​។
​    ​
​    ​ក្រោយ​ម៉ាស្សា​រួច ប្រសិនបើ​អ្នកមាន​ទឹកតែ​ជី​អង្កាម សូម​ផឹក​វា​មួយ​កែវ​! តែ​ជី​អង្កាម​មាន​ឥទ្ធិពល​លើ​សរសៃឈាម​ទាំងអស់​ក្នុង​រាងកាយ​របស់​អ្នក​។ បន្ទាប់មក​មិនយូរប៉ុន្មាន​អា​ការៈឈឺ​ក្បាល​ស្ទើរ​បែក​នឹង​បាត់​ទៅវិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់